iPhone XI កាមេរ៉ា 3គ្រាប់ បានបង្ហាញរូបភាពដែលគេសង្ស័យថាជាគ្រោងកណ្ដាលរបស់ iPhone ជំនាន់ថ្មី បានលេចចេញឡើង ហើយវាក៏ដូចគ្នាទៅនឹងរូបភាព Render និងគំនូសបំព្រួញដែលធ្លាប់បានចេញផ្សាយកាលពីកន្លងទៅដែរ។
ជាធម្មតាគ្រោងឆ្អឹងកណ្ដាល គឺជាចំណុចស្នូលដ៏សំខាន់នៃរចនាប័ទ្មរបស់ទូរស័ព្ទ វាមានផ្ទុកនូវគ្រឿងបន្លាស់ ដូចជា Motherboard ថ្ម និងអេក្រង់ជាដើម។ ក្នុងករណីនេះ គ្រោងឆ្អឹងមួយនេះបានឱ្យជាសញ្ញាថា iPhone XI មានការផ្គុំកាមេរ៉ាចំនួន 3គ្រាប់។
រន្ធមូលៗ3 គឺជារន្ធសម្រាប់បំពាក់កាមេរ៉ា ចំណែករន្ធ 2ទៀត អាចជារន្ធ Flash និងរន្ធកាមេរ៉ាវាស់ជម្រៅ។ នៅចំកណ្ដាលក៏គេឃើញមានរង្វង់មូលដ៏ធំមួយ ដែលជាទីតាំងរបស់ដុំសាកថ្មឥតប្រើខ្សែ។
តាមរយៈគ្រោងឆ្អឹងដែលលេចធ្លាយនេះ គេអាចស្រមើស្រមៃចេញជារូបរាងខាងក្រោយរបស់ iPhone ជំនាន់ថ្មី និងបង្កើតបានជារូបភាព Render ដូចខាងក្រោមនេះ ៖