Skip to content

សូរ្យ អែនណា និងស្វាមី រៀបការហើយ គម្រោងទៅរស់នៅហុងកុង

ទស្សនិកជនសម្តែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា តារាម៉ូដែលក៏ល្បីប្រចាំ ប្រទេសកម្ពុជា និងជាប្រធានក្រុមម៉ូដែល «តារារះថ្មីកម្ពុជា» កញ្ញា សូរ្យ អែនណា បានសម្រេចចិត្តដឹកដៃបុរសជន ជាតិហូឡង់ ដ៏ស្រស់សង្ហារម្នាក់ ចូលរោងការនៅព្រឹកថ្ងៃទី06 ខែមេសា ឆ្នាំ2019នេះ ដែលកម្មវិធីទាំងមូល គឺរៀបចំតាមបែបប្រពៃណីខ្មែរ។

សូមជម្រាបថា ជាការកត់សម្គាល់ តារាម៉ូដែលស្រីរាងខ្ពស់ស្រឡះសម្បុរស្រអែម កញ្ញា សូរ្យ អែនណា កាលពីកន្លងទៅមិនធ្លាប់ លេចឮនូវរឿងរ៉ាវ មានទំនាក់ទំនងស្នេហ៍ជាមួយនរណាម្នាក់នោះទេ ខណៈនេះស្ងាត់ៗ គឺចូលរោងការតែម្តង ។ ដំណឹងនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាង មិនតិចនោះទេសម្តែងនូរការីករាយ និងរំភើបជំនួស ព្រោះនាងនិង ស្វាមី មើលទៅពិតជាស័ក្តសមនឹងគ្នា យ៉ាងខ្លាំង។ អ្វីដែលពិសេសទិដ្ឋភាពនៅព្រឹកថ្ងៃមង្គលការរបស់នាង គឺមានសាច់ញាតិបងប្អូនទាំងសងខាងចូលរួម មានទាំងជនជាតិបរទេសស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបងប្អូនខ្មែរយ៉ាងច្រើន ខណៈអ្នកកំដរគឺសុទ្ធសឹងតែតារាម៉ូដែលល្បីៗផងនោះ។

អ្នកនាង សូរ្យ អែនណា និយាយប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ស្វាមីដែលអ្នកនាងសម្រេចចិត្តរៀបការគឺជាអតីតអ្នកគ្រប់គ្រងសណ្ឋាគារលំដាប់ផ្កាយ៥នៅប្រទេសកម្ពុជាចំនួន៣ឆ្នាំហើយ ដោយទើបតែផ្លាស់ការងារទៅឡើងតួនាទីនៅក្នុងទីក្រុងហុងកុងប៉ុណ្ណោះ ទើបនាងបញ្ជាក់ថាខ្លួននឹងផ្លាស់ទៅនៅហុងកុងដែរ ប៉ុន្តែមិនទៅរហូតទេ គឺទៅឡើងចុះៗ ព្រោះមិនអាចចោលប្រទេសកម្ពុជា។

សូរ្យ អែនណា ក្នុងថ្ងៃមង្គលការទាំងកូនកំលោះ និងភ្ញៀវបរទេស អ្នកនាងសុទ្ធតែទទូចឱ្យតែងខ្លួនរបៀបខ្មែរ ទលបក្នុងពិធីមង្គលការរបស់នាង ដ្បិតថាស្វាមីជាជនបរទេស តែសូម្បីតែរូប Pree-Wedding ក៍នាងបានអោយកូនកំលោះគ្រងឈុតជាព្រះបាទជ័យវរ្ម័នទី៧ ដើម្បីអោយដឹងពីវប្បធម៍ដ៍ផូរផង់របស់ខ្មែរនោះដែរ។ ក្នុងពិធីមង្គលការរបស់នាង គេកត់សម្គាល់ថា នាងបានរៀបចំជាទម្រង់បែបខ្មែរច្រើនជាងបរទេស ខណៈដែលភ្ញៀវកិត្តិយសដែលជាតារាសិល្បៈគឺបានបង្ហាញខ្លួនកុះករ មិនធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *