អ្នកប្រើប្រាស់ខ្លះមានភាពរីករាយ នៅពេលដែលពួកគេត្រូវបានបញ្ចូលទៅក្នុង GroupChat ណាមួយ ព្រោះគេគិតថា ខ្លួនគេអាចជាមនុស្សសំខាន់ម្នាក់ក្នុងកិច្ចសន្ទនានោះប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ខ្លះទៀត គេមិនត្រឹមតែពុំចូលចិត្តនោះទេតែគេថែមទាំងមានអារម្មណ៍ធុញទ្រាន់ទៀតផង។
ឥឡូវនេះក្រុមហ៊ុន WhatsApp បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសិទ្ធិកំណត់ថាតើអ្នកណាអាចបញ្ចូលរូបគេទៅក្នុង Group Chat បានដោយធ្វើការជ្រើសរើសយកលក្ខខណ្ឌ1 ក្នុងចំណោមលក្ខខណ្ឌ3 “nobodyគ្មានអ្នកណាម្នាក់” និង “my contacts អ្នកនៅក្នុងបញ្ជីទំនាក់ទំនង” ឬ “everyoneមនុស្សគ្រប់គ្នា”។កម្មវិធីនេះមានសារៈសំខាន់ណាស់ក្នុងការរារាំងការផ្សាយពាណិជ្ជកម្មផ្សេងៗ។
ប្រសិនបើអ្នកណាម្នាក់ព្យាយាមបញ្ចូលឈ្មោះលោកអ្នកចូលទៅក្នុងក្រុមដែលផ្ទុយនឹងលក្ខខណ្ឌដែលបានកំណត់គេនឹងតម្រូវឱ្យផ្ញើសារសុំការអនុញ្ញាតពីលោកអ្នកជាមុនសិនហើយលោកអ្នកមានឱកាស 72ម៉ោង(3ថ្ងៃ)ដើម្បីឆ្លើយតប។
អ្នកអាចប្រើប្រាស់មុខងារកំណត់ថ្មីនេះដោយគ្រាន់តែចូលទៅ Settings > Account > Privacy > Groups ប៉ុន្តែដោយសារក្រុមហ៊ុន WhatsApp តែងតែដាក់ឱ្យប្រើប្រាស់កម្មវិធីតាមតំបន់ ដូចនេះសម្រាប់ប្រទេសខ្មែរយើងប្រហែលជាត្រូវរង់ចាំយូរបន្តិចហើយមើលទៅ…៕