ក្នុងឱកាសច្រៀងរាំលើឆាកតន្ត្រី ក្នុងពិធីបើកការិយល័យលក់ដីចម្ការដូងក្រអូបនៅខេត្តពោធិសាត់កាលពីយប់ថ្ងៃទី៣ មេសា តារាចម្រៀងល្បីល្បាញកញ្ញា ឱក សុគន្ធកញ្ញា នៅតែធ្វើអោយព្រឹត្តិការណ៍”ឋានព្រះឥន្ទ”ដែលជាគម្រោងលក់ចម្ការបង់រំលោះទទួលបានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។ ព័ត៌មានផ្លូវការបានអះអាងថា នាងបានទិញចម្ការដូងក្រអូបពីក្រុមហ៊ុននេះ មិនតិចហិកតារនោះទេ ខណៈដែលប្រភពជិតស្និទ្ធិរបស់នាងក៏បង្ហើបថានាងគម្រោងសង់ទីលម្ហែកាយនៅក្នុងចម្ការដែលបានទិញនោះ ដើម្បីសម្រាកកម្សាន្តផង។
ប្រភពពីក្រុមហ៊ុនហង្សម្ចាស់ដី បានអះអាងថា មិនមែនតែអ្នកនាង ចាន់ កែវនិមល ពិធីការិនីងហង្សមាស ដែលតែងបង្ហាញខ្លួនធ្វើជាពិធីការិនីទិញចម្ការធុរ៉េន នៅខេត្តកំពតពីក្រុមហ៊ុនមួយនេះចំនួន៥ហិកតារនោះទេ តារាចម្រៀង នាង ឱក សុគន្ធកញ្ញា ក៏បានទិញចម្ការពីក្រុមហ៊ុននេះ មិនតិចហិកតារដូចគ្នានោះដែរ ដោយគ្រាន់តែនាងទិញនៅខេត្តសៀមរាប ហើយជាប្រភេទចម្ការដូងក្រអូប ដែលនាងយល់ថាងាយស្រួលបានផលលឿនជាងធុរ៉េន។ នៅមិនទាន់ដឹងថា នាងទិញប៉ុន្មានហិកតារនៅឡើយទេ ប៉ុន្តែយោងតាមការទទួលស្គាល់របស់ ឱក សុគន្ធកញ្ញា កាលពីយប់ថ្ងៃទី៣ មេសា នោះ នាងថា ខ្លួនពិតជាបានទិញមែនប៉ុន្តែតិចតួចប៉ុណ្ណោះ។ ប្រភពបន្តថា ឱក សុគន្ធកញ្ញា មិនត្រឹមតែទិញផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៍នាំសាច់ញាតិ មិត្តភ័ក្ត្រមកទិញចម្ការដូងក្រអូបជាប់ព្រំរបស់ខ្លួនផងដែរ ទើបមានការប៉ាន់ស្មានថា កញ្ញាទំនងទិញមិនតិចហិកតារតិចជាង ពិធីការិនី ចាន់ កែវនិមលនោះទេ ស្របគ្នាដែលការចូលរួមទិញចម្ការរបស់នាង និងអតិថិជនទាំងអស់ ត្រូវបាន លោក ហង្ស ព្រីន្សយ៉ា ជាម្ចាស់គម្រោងប្រកាសថា គឺជាការរួមចំណែកធ្វើអោយកម្ពុជា ក្លាយជាហង្សធំមួយក្នុងពេលដ៍ខ្លី នៅក្នុងតំបន់អាសុី។
ថ្លែងក្រោយផ្ទុះប្រតិកម្មជុំវិញការលើកឡើងនេះ លោក ហង្ស ព្រីន្សយ៉ា នៅតែរក្សាជំហរថា ៣ទៅ៥ឆ្នាំទៀត តាមរយៈយុទ្ធសាស្ត្រពង្រីកកសិកម្ម និង វិស័យសេដ្ឋកិច្ចរបស់លោក និងអ្នកវិនិយោគផ្សេងទៀត កម្ពុជាពិតជាក្លាយជាហង្សអាសុី។ លោកថាសត្វហង្ស គឺសត្វសុភាព ហើយអ្នកណាក៍ស្រលាញ់ អ្នកណាក៍ចង់ធ្វើជាម្ចាស់ ដោយសារតែរូបសម្រស់ និងរូបរាងដ៍ទាក់ទាញរបស់សត្វនេះ។ មិនខុសគ្នាដែរ កម្ពុជា ក៍មិនខុសពីហង្សមួយក្បាលដែរ ដោយសារតែកម្ពុជាមានទាំងធនធានធម្មជាតិ ធនធានចំណេះដឹង ហើយអ្វីដែលសំខាន់គឺកម្ពុជានៅមានកត្តាច្រើនណាស់ដែលអាចក្លាយជាហង្ស និងក្លាយជាប្រទេសអ្នកមានទៅបាន។ លោកឧទាហរណ៍ថា សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប កម្ពុជាមិនអាចទៅរួចជាមួយប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែពឹងលើសណ្ឋានដី និងវិស័យកសិកម្មតែមួយផ្នែកក៍កម្ពុជាអាចក្លាយជាហង្សធំមួយ ដែលអារកចំណូលចូលហោប៉ៅពលរដ្ឋ និងជួយអោយកម្ពុជារួចផុតពីបន្ទាត់ក្រីក្របានដែរ។ លោកបន្តលើកឡើងថា នៅក្នុងពេលនេះក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក បានបោះទុនវិនិយោគប្រមូលទិញដីទុកចោលរបស់ពលរដ្ឋរាប់មុឺនហិកតារនៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្ត កំពត ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី និងខេត្តសៀមរាប ជាដើម ដើម្បីវិនិយោគដាំដុះជាចម្ការធុរ៉េន ជាចម្ការដូងក្រអូប ជាចម្ការប័រ និងជាចម្ការក្រូចជាដើម ដោយក្រុមហ៊ុនរបស់លោកបានទាំងប្តើយុទ្ធសាស្ត្តពុះដីធំៗទាំងនោះ ជាចម្ការមួយហិកតារៗលក់អោយពលរដ្ឋ ក្នុងលក្ខណ្ឌបង់រំលោះ ឬ បង់ផ្ដាច់ ដើម្បីអោយពលរដ្ឋបានរួមចំណែកធ្វើជាអ្នកវិនិយោគក្នុងគម្រោងរបស់លោក។ លោកបន្តថា នៅក្នុងដំណាក់កាលកំពុងឈូសឆាយ និងធ្វើការដាំដុះនេះ កម្ពុជាមើលមិនទាន់ឃើញថាខ្លួនគឺជាហង្សដូចអ្វីដែលលោកអះអាងនោះទេ ប៉ុន្តែនៅរយៈពេល៣ឆ្នាំក្រោយ ទៅ៥ឆ្នាំក្រោយ ក្នុងពេលដែលដីទំនេរ ដីមិនប្រើការដែលលោកវិនិយោគហើយពុះជាឡូតិ៍ទាំងៗនោះប្រែក្លាយជាចម្ការដំណាំ ដែលលក់បានចំណូល នៅពេលនោះហើយដែលកម្ពុជានឹងមើលឃើញថាខ្លួនគឺជាប្រទេសដែលអាចទាក់ទាញក្រុមវិនិយោគទុនបរទេស និងអន្តរជាតិកម្រិតណា។ លោកថាកន្លងមកបណ្ដាក្រុមហ៊ុនតូចធំៗ រមែងប្រើតែយុទ្ធសាស្ត្រដាំដុះចម្ការតែម្នាក់ឯង ហើយនៅពេលចម្ការទាំងមូលធំពេក ប្រើទុនមកទប់លឬងរួចក៍បោះបង់ចោល ធ្វើអោយកម្ពុជានៅតែមានដីអត់ប្រយោជន៍សេសសល់ពាសវាលពាសកាល ប៉ុន្តែរូបលោកលោកមើលឃើញថា មានតែការចូលរួមពីសំណាក់បងប្អូនក្នុងស្រុក ដែលរួមចំណែកធ្វើជាម្ចាស់ចម្ការ ម្ចាស់ភាគហ៊ុនប៉ុណ្ណោះ ទើបអាចអោយវិស័យកសិកម្មនៅក្នុងប្រទេសទាំងមូលឈានឡើងថល់កំពូល។ លោកថ្លែងបញ្ជាក់ថា”កាលពីមុនក្រុមហ៊ុនធំៗគាត់ធ្វើចម្ការតែម្នាក់ឯង ចឹងទោះចង់មិនចង់ដើមទុនដែលគាត់ប្រឹងធ្វើគឺនឹងបាត់និរន្តរភាព ប៉ុន្តែរូបខ្ញុំ ខ្ញុំហ៑ាននិយាយថាកម្ពុជានឹងក្លាយជាហង្សនៅអាសុីទៅបាន គឺដោយសារតែក្នុងពេលនេះ ខ្ញុំចាប់អារម្មណ៍ថាគម្រោងលក់ចម្ការរបស់ក្រុមហ៊ុនទៅកាន់បងប្អូនយើង គឺបងប្អូនយើងរួមគ្បាទិញច្រើន ចឹងបើមួយគ្រួសារៗសុទ្ធតែមានចម្ការ ហើយចម្ការទាំងនោះត្រូវបានថែទាំដោយក្រុមហ៊ុនដើម្បីអោយកកើតជាដំណាំលើផ្ទៃដីដែលក្រុមហ៊ុនប្រកាសលក់រាល់ថ្ងៃ តើកម្ពុជានឹងខ្វះភោគផលទៀតទេ ហើយបើកម្ពុជាក្លាយជាប្រទេសនាំចេញកសិកម្មធំមួយក្រៅពីអង្ករដែលធ្លាប់មាន តើកម្ពុជាអាចចាត់ទុកថាជាហង្សនៅអាសុី ឬក្នុងតំបន់បានឬ មិនបាន?”។
លោកហង្ស ព្រីន្សយ៉ា បន្តថា នៅក្នុងពេលនេះក្រុមហ៊ុនរបស់លោកបោះទុនរាប់លានដុល្លារទិញដីនៅខេត្តមណ្ឌលគីរីវិនិយោគដាំប័រ ទិញដីនៅខេត្តកំពតវិនិយោគដាំធុរ៉េន ទិញដីនៅខេត្តពោធិសាត់វិនិយោគដាំធុរ៉េន និងដូងក្រអូប និងទិញដីនៅខេត្តសៀមរាបវិនិយោគដាំដូងក្រអូប ដោយពុះលក់បង់រំលោះបានច្រើនពាន់ហិកតារមកហើយ ខណៈដែកក្រុមហ៊ុនក៍បានសហការជាមួយថៃដែលជាស្ដេចកសិកម្មអោយជួយបច្ចេកទេសក្នុងការដាំដុះ និងមើលថែដំណាំទាំងនោះ ដើម្បីអោយដីចម្ការដែលបងប្អូនបានទិញគឺពិតជាមានអ្នកមើលថែ និងដាំដុះដំណាំអោយដូចក្នុងកិច្ចសន្យា ដើម្បីអោយ៤ឆ្នាំក្រោយ គឺចម្ការដែលបានទិញពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោកមានផ្លែផ្កាពិតប្រាកដ។ ក្នុងនោះក្រុមហ៊ុនក៍ទើបតែចុញកិច្ចព្រមព្រៀងជាមួយមហាយក្សចិន ក្នុងការផ្គត់ផ្គង់ធុរ៉េន និងដូងក្រអូប ក្នុងជំហានដំបូងគឺ២មុឺនហិកតារនៅរយៈពេល៣ឆ្នាំក្រោយ ដែលតម្រូវអោយក្រុមហ៊ុនត្រូវតែពន្លឿនលើការឈូសឆាយ និងដាំដុះដំណាំជូនពលរដ្ឋដែលទិញចម្ការពីក្រុមហ៊ុនមិនអោយភ័យរឿងបានតែដីហើយគ្មានដំណាំ ឬមានដំណាំហើយគ្មានទីផ្សារទទួលទិញឡើយ។