ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានសហការជាមួយក្រុមហ៊ុនជំនាញខាងផលិតបន្ទះឈីបដែលមានដូចជា Intel និង Qualcomm ដើម្បីបំពាក់លើស្មាតហ្វូន iPhone ឆ្នាំ2020។
យ៉ាងណាមិញ យោងតាមរបាយការណ៍ថ្មី បានបង្ហាញថា Intel បានជួបបញ្ហាខ្លះលើចង្វាក់ការផលិតបន្ទះឈីប XMM 8160 ដែលជាស្រឡាយបន្ទះឈីប 5G និងជាបន្ទះឈីបដែល Apple កុម្ម៉ង់ដោយផ្ទាល់។
បញ្ហារកាំរកូសនេះ នឹងអាចអូសបន្លាយពេលយូរ ដែលធ្វើឱ្យមិនអាចប្រកាសចេញបន្ទះឈីប 5G នៅពាក់កណ្ដាលឆ្នាំ2019 នេះបានទេ ដោយអាចនឹងឈានចូលដល់ខែសីហា ឆ្នាំ2020 ឯណោះវិញ។
តាមប្រភពដដែលបានបញ្ជាក់ថា ក្រោយកើតមានរឿងអាក់អន់ចិត្តបែបនេះ Apple បានងាកមកចាប់ដៃជាមួយនឹង Qualcomm ហើយក៏កំពុងរៀបចំចាប់ផ្តើមផលិតបន្ទះឈីបដោយខ្លួនឯងទៀតផង ដើម្បីដំណើរការឱ្យទាន់ទីផ្សារប្រកួតប្រជែងស្មាតហ្វូននាឆ្នាំ2019 និង2020 ខាងមុខនេះ៕ឭ