ក្រុមយុវជននៃសាលាបាល់ទាត់ជាតិបាទី បានសម្រេចដកខ្លួនចេញពីការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ឆ្នាំ2019 ហើយ ដោយសារប៉ះពាល់ដល់កាលវិភាគការសិក្សារបស់កីឡាករដែលភាគច្រើនជាយុវជនដែល កំពុងនៅសិក្សា។
ដោយឡែកការប្រកួតនៅក្នុងលីកកំពូលកម្ពុជា ក្រុមមួយនេះនៅតែរក្សាខ្លួននៅដដែល ដោយសារតែសាលាបាល់ទាត់ជាតិបាទី ចង់ឱ្យយុវជនទាំងនេះជួបប្រកួតជាមួយនឹងក្រុមខ្លាំងៗ ដើម្បីបន្ស៊ាំខ្លួនទៅនឹងការប្រកួតធំៗដែលជាបទពិសោធសម្រាប់ពួកគេទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា ក្រុមយុវជនបាទីបានចូលរួមលីកកំពូលកម្ពុជានៅឆ្នាំ2019នេះ ដោយយកឈុតអាយុក្រោម 18ឆ្នាំរបស់ខ្លួនមកចូលរួម និងយកទឹកដីសាលាបាល់ទាត់ជាតិបាទី ជាកីឡដ្ឋានផ្ទាល់ខ្លួន៕