ការប្រកួតពានរង្វាន់ AFC CUP 2019 នឹងចាប់ផ្តើមនៅវេលាម៉ោង 5ល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈដែលក្រុមទាំង2 បានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ប្រកួតនាពេលល្ងាចនេះ។
នៅពេលជាមួយគ្នា នៅក្នុងកម្មវិធីសន្និសីទកាសែតមុនការប្រកួត លោក មាស ចាន់ណា គ្រូបង្វឹកបង្គោលរបស់ក្រុមណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជាបានថ្លែងថា ទឺកដីស្តាដអូឡាំពិក គឺជាទីកន្លែងនាំសំណាងដល់ក្រុមរបស់លោក ដោយសារកូនក្រុមទាំងអស់ស៊ាំ និងធ្លាប់ជាមួយនឹងទីលានមួយនេះ ហើយកាលពីសប្តាហ៍មុន ក្រុមលោកបានឈ្នះនៅទីនេះ ដូច្នេះក្រុមរបស់លោកពេញចិត្តនឹងលេងនៅលើទីលាននេះណាស់។
ចំណែកលោក Tampine Rover ដែលជាគ្រូបង្វឹករបស់ក្រុមជើងឯកលីកកំពូលសិង្ហបុរីបានថ្លែងថា ក្រុមលោកមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែក្រុមលោកនឹងប្រុងប្រយ័ត្នជានិច្ចក្នុងការប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ ដ្បិតអីក្រុមរបស់កម្ពុជាមួយនេះ គឺជាក្រុមមួយដែលខ្លាំងរាល់ការប្រកួតក្នុងទឺកដីរបស់ពួកគេ។