Skip to content

តារា​ស្រី​ បៃ​ ហ្វឺ​ន បង្ហាញ​មុខនៅ​កម្ពុជា​ជាលើកដំបូង​

កញ្ញា​ បៃ​ ហ្វឺ​ន បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ហើយ​ ក៏ដូចជា​ត្រៀមខ្លួន​ជួប​ជាមួយ​កញ្ញា​និង​អ្នកដឹកនាំ​រឿង​ទាំងអស់គ្នា​នៅរសៀល​ថ្ងៃនេះ​។

សូមជម្រាប​ថា​ កម្ម​វី​ធី​ Fan​ Meeting​ របស់​ រឿង​ Friend​ Zone​ នៅ​ផ្សារ​ទំនើប​ Sovanna​ ជាន់ទី៤​ ដើម្បី​ប្រកាស​ពី​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ល្បីល្បាញ​រឿង​”Friend​ Zone​”នៅក្នុង​ថ្ងៃ​នោះ​ ចាប់ពី​វេលា​ម៉ោង​ 11​:40​ រសៀល​តទៅ​ ដើម្បី​ឱ្យភ្ញៀវ​កិត្តិយស​ និង​តា​រាៗ​ដែល​ត្រូវ​បាន​អញ្ជើញ​ឱ្យបាន​ទស្សនា​។ ពិធី​នោះ​ត្រូវ​បាន​ប្រកាស​ថា​ មាន​កា​រអញ្ជើញ​ចូលរួម​ពី​កញ្ញា​ Baifern​ ដែល​ជា​តួឯកស្រី​ក្នុង​រឿង ​”Friend​ Zone​” និង​អ្នកដឹកនាំ​រឿង​តែម្ដង​ ដែល​ធ្វើអោយ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា​ វត្តមាន​របស់​អ្នក​ទាំងពីរ​ពិតជា​កក្រើក​អ្នកគាំទ្រ​ដែល​ជា​ហ្វេ​នៗ​មិន​តិច​នោះ​ទេ​។

គាប់​ជួនជា​ភាពយន្ត​នេះ​ល្បីល្បាញ​ខ្លាំងក្លា​មុន​មកដល់​កម្ពុជា​ផង​ គឺ​រឹតតែ​ធ្វើអោយ​មានការ​រំពឹង​ខ្ពស់​ថា​នឹង​មាន​អ្នក​ទៅ​គាំទ្រ​និង​ចង់​ថតរូប​ជាមួយ​តួអង្គ​សំខាន់​រូប​នេះ​។ លើ​ផេ​ករបស់​ រោងភាពយន្ត​ Prime​ Cineplex​ បាន​ប្រកាស​ថា​ខ្លួន​នឹង​រៀបចំ​ពិធី​ទទួល​តារា​ស្រី​រូប​នេះ​ ក៍​ដូចជា​ដើម្បី​បើក​សម្ពោធ​ភាពយន្ត​រឿង​”Friend​ Zone​” នេះ​អោយ​ធំដុំ​ផង​ ដោយ​ក្នុង​ពិធី​នោះ​ផលិតករ​ និង​តារា​ខ្មែរ​ច្រើន​នាក់​ ក៍​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​។

គួ​រប​ញ្ជាក់ដែរ​ថា​ រោងភាពយន្ត​ Prime​ Ceneplix​ ​ មាន​ពីរ​សាខា​រួចមក​ហើយ​ គឺ​នៅ​ផ្សារ​សុវណ្ណា​ជាន់ទី៤​ និង​នៅ​បុរី​វិមាន​ភ្នំពេញ​ផ្លូវ​ជា​សុ​ផា​រា​ជាន់ទី៣​។ រោងភាពយន្ត​នេះ​ នឹង​បើក​សាខា​ទី៣ថ្មី​មួយទៀត​នៅ​ចោមចៅ​ ទើប​កម្មវិធី​សម្ពោធ​ភាពយន្ត​រឿង​”Friend​ Zone​” ដោយ​បាន​ទាំង​អញ្ជើញ​តួសម្ដែង​ និង​ផលិតករ​ អោយ​មក​ចូលរួម​ ក៍​ជា​ការពង្រីក​រោងភាពយន្ត​ទាំងមូល​ អោយ​កាន់តែ​មានការ​ទទួលស្គាល់​។

Leave a Reply

Your email address will not be published. Required fields are marked *