លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហើបឱ្យដឹងថា ការប្រកួតវគ្គជម្រុះបឋម នៃការប្រកួតពានរង្វាន់ World Cup ដែលនឹងធ្វើការប្រកួតក្នុងខែមិថុនាខាងមុខនេះ អាចនឹងមានសមាជិកនៃឈុតយុវជនអាយុក្រោម២៣ឆ្នាំរបស់កម្ពុជាចូលរួមជាមួយដែរ។
លោកបានបន្ថែមថា លោកនៅតែតាមដានរាល់ការប្រកួតនីមួយៗរបស់កីឡាករទាំងអស់នៃលីកកំពូលរបស់កម្ពុជា ប្រសិនបើពួកគេរីកចម្រើន និងមានកម្រិតអាចប្រកួតប្រជែងជាមួយនឹងរៀមច្បងបាននោះ ច្បាស់ណាស់លោកនឹងជ្រើសយកកីឡាករដែលជាយុវជនហើយ ដោយសារតែគេនៅមានកម្រិតអភិវឌ្ឍន៍ការលេងច្រើនជាងរៀមច្បងដែលមានអាយុច្រើនហើយ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល 2ខែខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការកោះហៅកីឡាករ និងប្រមូលផ្តុំ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតវគ្គជម្រុះបឋមនៃការប្រកួតពានរង្វាន់ World Cup ឆ្នាំ2022 នៅប្រទេសកាតារ ដោយរើសយកតែកីឡាករល្អបំផុតសម្រាប់ជម្រើសជាតិកម្ពុជាប៉ុណ្ណោះ៕