ណាហ្គាវើលដ៏ ដែលជាជើងឯកលីកកំពូលកម្ពុជាប្រចាំឆ្នាំ2018 ត្រូវមានភារកិច្ចទទួលក្រុមក្តាន់ព្រៃសិង្ហបុរី Tampines Rovers ក្នុងពានរង្វាន់ AFC CUP ជើងទី3 នាថ្ងៃទី2 ខែមេសា ឆ្នាំ2019 នេះ នៅលើទីលានវាលស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ នៅវេលាម៉ោង 5ល្ងាច។
ក្នុងជំនួបនេះផងដែរ គឺជាឱកាសរបស់ក្រុមតំណាងឱ្យកម្ពុជាមួយនេះឡើងទៅឈរនៅលេខ2 ឬកំពូលតារាង ដ្បីតអីកំពុងមាន 3ពិន្ទុ ក្រោយឈ្នះ1 និងចាញ់1 ប្រដំប្រសងជាមួយនឹងក្រុមលេខ1 Hanoi FC (វៀតណាម) តែ 1ពិន្ទុប៉ុណ្ណោះ។ ចំណែកឯក្រុមជើងឯកលីកកំពូលសិង្ហបុរី Tampines Rovers វិញមាន 4ពិន្ទុឈរនៅលេខ2 ដោយប្រកួតឈ្នះ1 និងស្មើ1 (ចាញ់គ្រាប់ចំណេញក្រុមលេខ1)។
គួរបញ្ជាក់ផងដែរថា ក្រុមណាហ្គាវើលដ៍ ឆ្លងកាត់ 2ប្រកួតកន្លងមក ចាញ់ក្រុម Hanoi FC (វៀតណាម) នៅលើទឹកដីវៀតណាម ដោយលទ្ធផល10 ទល់នឹង0 និងឈ្នះក្រុម Yangon United នៅក្នុងទឹកដីខ្លូនឯង ក្នុងលទ្ធផល2 ទល់នឹង1៕