Skip to content

លី​កកំពូល​កម្ពុជា​សប្តាហ៍​ទី2​ កម្រិត​ប្រកួតប្រជែង​មាន​ប្រហាក់​ប្រហែលគ្នា​

លី​កកំពូល​កម្ពុជា​បាន​បិទ​បញ្ចប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី2​ របស់​ខ្លួន​ហើយដែល​ជា​លទ្ធផល​ មិនទាន់​មាន​ក្រុម​ណាមួយ​មាន​ពិន្ទុ​ដាច់គេ​នៅឡើយ​ទេ​ មានតែ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​តែមួយគត់​ដែល​មាន​ 6ពិន្ទុ​ ខណៈ​ក្រុម​ដទៃទៀត​មាន​ត្រឹម4ពិន្ទុ​ប៉ុណ្ណោះ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​សប្តាហ៍​ទី2​ នេះ​គឺ​ ក្រុម​ខ្លាំង​បឹង​កេត​ដែល​ឈ្នះ​ភ្នំ​ពេញ​ក្រោ​នដ​ល់​ផ្ទះ​កាលពី​សប្តាហ៍​មុន​ បែរជា​ភ្លាត់ស្នៀត​ចាញ់​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុងអំឡុងពេល​ចុង​ម៉ោង​ក្នុង​លទ្ធផល1​ ទល់នឹង0​។ ចំណែក​ឯក្រុម​ជើងឯក​លី​កកំពូល​កម្ពុជា​ ណា​ហ្គាវើលដ៍​ បែរជា​ចាញ់​ក្រុម​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល4​ ទល់នឹង2​។ ហើយ​ក្រុម​អង្គ​រថា​យហ្គឺរ​ លត់​ក្រុម​កំពង់ចាម​ក្នុង​លទ្ធផល11​ ទល់នឹង0​។

ជា​លទ្ធផល​សម្រាប់​សប្តាហ៍​ទី២នេះ​ គេ​មើលឃើញ​ថា​ ក្រុម​ទាំងអស់​ហាក់​មានកម្រិត​ប្រកួតប្រជែង​គ្នា​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយសារតែ​ក្រុម​ទាំងអស់​មាន​ពិន្ទុ​ប្រហាក់​ប្រហែលគ្នា​ លើកលែងតែ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ និង​ក្រុម​អាស៊ី​អឺរ៉ុប​ ប៉ុណ្ណោះ​ដែល​មិនទាន់​មាន​ពិន្ទុ​រាប់​នឹងគេ​ ឯក្រុម​ខេត្ត​កំពង់ចាម​ គឺជា​ក្រុម​របូត​គ្រាប់​បាល់​ច្រើនជាង​គេ​ គឺ​ 11គ្រាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *