Skip to content

វីឡាដ៏ស្កឹមស្កៃរបស់នាយ ចឺម ជិតរួចរាល់ទាំងស្រុងហើយ

ប្រិយមិត្តស្គាល់ច្បាស់មកហើយនាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលមានមហាជនគាំទ្រច្រើន ហើយនាយបានផ្អាកពីកំប្លែងអស់រយៈកាលធំ ហើយងាកមកចាប់អាជីពតារាចម្រៀងជាប់ និងកើកលុយបានខ្លាំងជាងមុនគួរឱ្យកត់សម្គាល់។​ ដោយឡែកថ្មីៗនេះស្រាប់តែនាយ ចឺម បានបង្ហោះរូបភាពជាច្រើនគណនីអ៊ីនស្តារក្រាម ផ្លូវការរបស់នាយ ស្ដែងឱ្យយប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពផ្ទះវីឡាដ៏ធំស្ទើរតែមិនគួរឱ្យជឿ ខណៈលេចចេញរូបរាងបាន 95 ភាគរយហើយ។

សូមរំឭកដែរថា វីឡាថ្មីប្រណីតនេះមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង។

ចំពោះការងារសិល្បៈបច្ចុប្បន្ននេះ នាយ ចឺម បានចេញបទចម្រៀងប្រជាប្រិយ និងកន្ទ្រាក់អារម្មណ៍ត្រៀមសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុន​នេះ ជាច្រើនបទផងដែរ ជាក់ស្ដែងដូចជាបទ « ទៅគេសុំទោស » កំពុងតែមានការផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ចង់ដឹងថា វីឡានាយចឺម ប្រណីត និងស្កឹមស្កៃប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *