អាហារក្រៅពីពេលបាយសម្រាប់ស្រ្តីមានផ្ទៃពោះ តើគួរទទួលទានអ្វីល្អដើម្បីជួយបំប៉នរាង-កាយរបស់ខ្លួនឯង និងកូនក្នុងផ្ទៃ? ខាងក្រោមនេះគឺ អាហារ4យ៉ាងដែលស្រ្តីមានផ្ទៃពោះគួរទទួលទាន…។
1. នំឃុកគី ឬនំក្រេកគើរ
សម្រាប់ស្ត្រីមានផ្ទៃពោះ នំឃុកគីដែលចង់ណែនាំគឺ នំពពួកស្រូវអូក ឬនំឃុកគីដែលលាយជាមួយធញ្ញជាតិផ្សេងៗ ដូចជា អាល់ម៉ុន ឬគ្រាប់ស្វាយចន្ទី ព្រោះស្ត្រីមានផ្ទៃពោះនឹងបានទទួលគុណប្រយោជន៍ខាងអាហារពីម្សៅនៅក្នុងអង្ករស្រូវអូក រួមទាំងប្រូតេអុីនពីគ្រាប់សណ្ដែក ឬធញ្ញជាតិប្រភេទផ្សេងៗទៀតផង។
2. អាហារប្រភេទស៊ីរៀល
ស៊ីរៀលជាអាហារដែលផ្ដល់កម្លាំងថាមពល និងហ្វូលេតខ្ពស់ មានវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់ស្ត្រីមានគភ៌ ជាពិសេសក្នុងអំឡុងពេលចាញ់កូន ញ៉ាំអ្វីមិនសូវបាន។
3. យ៉ាអួ
ស្ត្រីមានគភ៌អាចជ្រើសរើសទទួលទានទឹកដោះគោជូរ ឬយ៉ាអួក្រៅពីពេលអាហារចម្បងៗបាន ពេលមានអារម្មណ៍ថាខ្លួនឯងឃ្លាន ដោយសារតែនៅក្នុងយ៉ាអួមានកាល់ស្យូមដែលជាផ្នែកសំខាន់ក្នុងការសាងឆ្អឹង និងធ្មេញឱ្យរឹងមាំទាំងសម្រាប់កូនតូចក្នុងផ្ទៃ និងអ្នកម្ដាយខ្លួនឯងផង ក្រៅពីនេះ យ៉ាអួនៅជួយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ស្រ្តីមានគភ៌ធ្វើការបានល្អឡើងទៀតផង។
4. បន្លែ និងផ្លែឈើ
បន្លែ និងផ្លែឈើ គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះគួរទទួលទានយ៉ាងមិនអាចចៀសវាងបាន ជាពិសេសបំផុតផ្លែលម៉ើ ស្រកានាគ ផ្លែល្ហុងទុំ ផ្លែប៉ោម ម្នាស់ បន្លែពណ៌បៃតងចាស់ ប៉េងប៉ោះ-ល- ដើម្បីឱ្យរាងកាយបានទទួលវីតាមីន និងសារធាតុរ៉ែយ៉ាងគ្រប់គ្រាន់ ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធប្រឆាំងជំងឺឱ្យរឹងមាំឡើង៕