ពិនិត្យអាការខ្សោយក្រពេញផ្នែកខាងលើនៃតម្រង់នោម ជំងឺដ៏គ្រោះថ្នាក់លាក់មុខនៅក្នុងវ័យកំពុងធ្វើការ វាធ្វើឱ្យសុខភាពរបស់អ្នកចុះខ្សោយ ហើយមានអារម្មណ៍ថា ចង់ទទួលទានតែអាហារផ្អែមៗ និងមានអារម្មណ៍ល្ហិតល្ហៃអស់កម្លាំង ក៏ប៉ុន្តែពិបាកគេង។ ប្រសិនបើអំឡុងពេលនេះ អ្នកមានអារម្មណ៍នឿយហត់ មិនសូវមានកម្លាំង មិនចង់ភ្ញាក់ពីគេងនៅពេលព្រឹក ព្រមទាំងធ្វើទុក្ខកើតអាការងងុយគេងរាល់ពេលថ្ងៃត្រង់ តែបែរមកគេងមិនលក់នៅពេលរាត្រីវិញនោះ ទាំងនេះអាចឱ្យអ្នកកើតការសង្ស័យនៃការកើតជំងឺខាងលើនេះហើយ។ អ្នកខ្លះទៀតក៏មានអាការធាត់ឡើងគីឡូរាល់ថ្ងៃ ចូលចិត្តទទួលតែអាហារដែលមានសារធាតុផ្អែម ឬអាហារដែលមានរសជាតិប្រៃៗ បើទោះព្យាយាមកាត់បន្ថយការទទួលទានហើយ ក៏នៅតែគីឡូមិនស្រក ហើយមិនមានការហាត់ប្រាណប្រចាំថ្ងៃទៀតនោះ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកអាការនៃជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រងនោម ដែលភាសាវេជ្ជសាស្ត្រទំនើបហៅថា “Adrenal Fatigue”។
តើជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រងនោម ឬ Adrenal Fatigue ជាអ្វី?
សភាវខ្សោយក្រពេញផ្នែកខាងលើនៃតម្រងនោម គឺជាអាការដែលខុសប្រក្រតីនៃរាងកាយ ដោយមានក្ដីកង្វល់ខ្លាំងនៃកត្តាប៉ះពាល់ ដែលអាចចាត់ចូលទៅក្នុងក្រុមជំងឺមិនសូវមានគេយកចិត្តទុកដាក់ប៉ុន្មានទេ តែវាមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព។ ដោយសារភាគច្រើន សភាវៈនេះមិនសូវបានទទួលការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងបានទាន់ពេលវេលានោះទេ។ ក្រពេញផ្នែកខាងលើនៃតម្រងនោមមានតួនាទីកសាងអ័រម៉ូនច្រើនប្រភេទ ដូចជា អ័រម៉ូនភេទ និងអ័រម៉ូនថប់បារម្ភ ដែលត្រូវបានគេឱ្យឈ្មោះថា Cortisol។ ខណៈដែលរាងកាយមានសភាពធុញថប់ ក្រពេញផ្នែកខាងលើនៃតម្រង់នោមក៏បញ្ចេញការកកើតនៃអ័រម៉ូនថប់បារម្ភនោះឡើងមក និងកាន់តែធ្វើឱ្យរាងកាយចុះទន់ខ្សោយខុសប្រក្រតី។ គ្រូពេទ្យជំនាញបានប្រាប់ថា អ័រម៉ូនមួយប្រភេទនេះ មានគ្រោះថ្នាក់ដល់រាងកាយ ខណៈដែលវាធ្វើឱ្យរាងកាយកាន់តែចុះខ្សោយ និងប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិរបស់ខួរក្បាលថែមទៀតផងដែរ។
មូលហេតុអ្វីបណ្ដាលឱ្យកើតជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រង់នោម?
ប្រសិនបើនិយាយថា ជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រោងនោម កើតមកពីអារម្មណ៍តានតឹង តប់ប្រមល់ តែម្យ៉ាងក៏អាចថាបាន ព្រោះដោយសារតែរាងកាយមានភាពខុសប្រក្រតីនៃអារម្មណ៍ធុញថប់គ្រប់ពេលវេលា។ ក្រពេញផ្នែកខាងលើនៃតម្រង់នោមក៏បានបញ្ចេញនូវអ័រម៉ូនមកប្រឆាំងជាមួយសភាវៈធុបថប់ទាំងនោះ ក៏បណ្ដាលឱ្យរាងកាយកាន់តែចុះខ្សោយទៅ។ កាលណាការបញ្ចេញអ័រម៉ូនប្រភេទនេះនៅក្នុងរាងកាយកាន់តែច្រើនឡើង នោះរាងកាយនឹងត្រូវការអ័រម៉ូនប្រឆាំងតបតវិញ ដែលចាំបាច់ទាញយកអ័រម៉ូនផ្សេងៗពីផ្នែកផ្សេងៗនៃរាងកាយមកប្រឆាំងទប់ទល់ ហើយធ្វើឱ្យរាងកាយមានសភាពឆាប់ចាស់ និងស្លេកស្លាំង។
ក្រៅពីរាងកាយមានអាការថប់បារម្ភ ជំងឺមួយប្រភេទនេះ ក៏អាចកើតឡើងពីអាការផ្លូវចិត្ត និងការសម្រាកលើសពេលកំណត់។ ទង្វើនៃការបង្កជាជំងឺនេះ ខាងផ្នែកវេជ្ជសាស្ត្រពិភពលោកហៅថា Physical Stress ជាភាពតានតឹងនៃរាងកាយ។ វាកើតឡើងនៅពេលដែល ៖ 1. ភាពតានតឹងមកពីការចូលគេងយប់ជ្រៅ ។2. ភាពតានតឹងមកពីការមិនបានទទួលទានអាហារពេលព្រឹក។ 3. ភាពតានតឹងមកពីការទទួលទានអាហារមានជាតិស្ករក្នុងកម្រិតខ្ពស់។ 4. ភាពតានតឹងមកពីសភាវៈអាកាសធាតុ ក្នុងទឹក និងសារធាតុពុលនៃអាហារជាដើម។
ជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រង់នោម មានអាការគួរឱ្យកត់សម្គាល់ដូចម្ដេច?
ទាំងនេះគឺជាអាការនៃជំងឺខ្សោយក្រពេញផ្នែកខាងលើនៃតម្រង់នោម មានដូចជា ៖
1. ពិបាកក្រោកពីគេងនាពេលព្រឹក មានអារម្មណ៍មិនចង់ក្រោក បើទោះបីជាអ្នកបានសម្រាកគ្រប់គ្រាន់ហើយក្ដី ក៏នៅតែមានអារម្មណ៍អស់កម្លាំងខុសប្រក្រតី។
2. អស់កម្លាំង មានអារម្មណ៍ថា ងងុយគេង ចេះតែស្ងាបពេញមួយថ្ងៃ ឬងក់ៗចង់ដួលនៅពេលខ្លះផងដែរ។
3. មានអារម្មណ៍ឈឺក្បាលខុសប្រក្រតីនាពេលរសៀលជារៀងរាល់ថ្ងៃ។
4. ចង់ទទួលទានតែអាហារផ្អែមៗ ដើម្បីមកបំពេញកម្លាំងបន្ថែម។
5. ងងុយគេង តែគេងមិនលក់ ឬពិបាកក្នុងការគេង។
6. អារម្មណ៍ខាងផ្លូវភេទចុះខ្សោយ។
7. មករដូវច្រើនជាងមុន ខុសប្រក្រតី។
8. ងាយប្រតិកម្មចាញ់អាកាសធាតុញឹកញាប់។
9. ណែននៅក្នុងពោះ មិនសូវមានចំណង់ផ្លូវអាហារ។
10. វិលមុខញឹកញាប់ ក្នុងខ្លួនមានអារម្មណ៍មិនស្រួលដូចខ្យល់រាល់ថ្ងៃ។
11. កើតអារម្មណ៍ងាយធុញថប់ ឆាប់ខឹង ម៉ួម៉ៅ ឆេវឆាវ ។
12. -ស្បែកឡើងស្ងួត -ស្រអាប់ -មិនស្រស់ថ្លា។
13. គីឡូកើនឡើងជាលំដាប់ បើទោះជាមានការតមអាហារ។
14. អារម្មណ៍ងាយឡើងចុះ។
15. មិនសូវមានការចងចាំច្បាស់ ងាយភ្លេចច្រើន។
16. មានសភាពឈឺចាប់ផ្នែកណាមួយនៃរាងកាយ នាពេលក្រោកពីដំណេកពេលព្រឹក។17. នោមញឹកញាប់។
ប្រសិនបើអ្នកបានពិនិត្យ និងអង្កេតអាការនៃរាងកាយរបស់អ្នកហើយ ហើយមានក្ដីសង្ស័យនោះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យមើល តម្រង់នោម និងក្រពេញផ្នែកខាងលើនៃតម្រង់នោមរបស់អ្នកជាបន្ទាន់។ សូមកុំបណ្ដែតបណ្ដោយពេលវេលាឱ្យសោះ៕