ថ្មីៗនេះមានការសាកល្បងធ្វើតេស្តមួយដោយយកស្មាតហ្វូនបត់បានរបស់ Samsung ដើម្បីធ្វើការសាកល្បងដើម្បីដឹងពីគុណភាព។ ការធ្វើតេស្តនេះមានឈ្មោះថា ”Folding Test” ដែលប្រើប្រាស់ម៉ាស៊ីនពិសេសដើម្បីបត់ Galaxy Fold ចុះឡើង ដោយមិនឈប់សម្រាកឡើយ។ តាមការធ្វើតេស្តនេះ Samsung អាចប្រាកដបានថា Galaxy Fold អាចបត់ចុះឡើងបាន 200,000 ដង ដោយគ្មានបញ្ហា។ ការធ្វើតេស្តលើគុណភាពអេក្រង់បត់បាននេះត្រូវប្រើពេលរហូតដល់ 7ជាប់គ្នា។
តាមការសន្និដ្ឋានរបស់អ្នកជំនាញបានបញ្ជាក់ថាជាមធ្យមប្រសិនបើអ្នកប្រើបត់ Galaxy Fold 100 ដងក្នុងមួយថ្ងៃ នោះមានន័យថា Galaxy Fold នេះអាចប្រើប្រាស់បានរហូតដល់ 5ឆ្នាំ។
Galaxy Fold នឹងចេញលក់លើទីផ្សារដំបូងនៅថ្ងៃទី 26ខែមេសា លើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃ 1,980ដុល្លារ៕
ទស្សនាវីដេអូការធ្វើតេស្តបត់ខាងក្រោម៖
https://www.gadgetmatch.com/samsung-galaxy-fold-endurance-test-video/