ក្រុមហ៊ុន Toyota បានប្រកាសបញ្ចេញម៉ូឌែល Prius C ឆ្នាំ 2019 មកលើទីផ្សារជាផ្លូវការ ដោយបានបន្ថែមប្រព័ន្ធសុវត្ថិភាពនិងបច្ចេកវិទ្យាទំនើបៗ និងការរចនារូបរាងស្អាតប្លែកច្រើនជាងមុន។
ប្រព័ន្ធបច្ចេកវិទ្យាបំពាក់លើ Prius 2019 នេះមានដូចជា បំពាក់អេក្រង់ទំហំ 7អ៊ីញ អាចភ្ជាប់ជាមួយទូរសព្ទបាន អាចប្រើភ្ជាប់ជាមួយអ៊ីនធឺណិត Siri ឬ Google Assistant អាចចុចលើអេក្រង់ផ្ញើសារ មានបាស JBL Premium និងពិនិត្យមើលអាកាសធាតុ ឬកំណត់ reminder ក៏បាន។
ផ្នែកខាងមុខមានបំពាក់អំពូល LED headlights វាក៏មានបំពាក់ហ្វ្រាំងAMB (ប្រព័ន្ធហ្វ្រាំងជំនួយពេលជួបបញ្ហាបន្ទាន់) ប្រព័ន្ធជំនួយចូលចត និងប្រព័ន្ធសុវត្ថិភាពផ្តល់ដំណឹងពីល្បឿនរថយន្តខាងមុខ (active cruise control)។
ចំពោះលក្ខណៈបច្ចេកទេស Prius 2019 កម្លាំងម៉ាស៊ីន 1.8-លីត្រ រត់ល្បឿន 100 គីឡូម៉ែត្រស៊ីសាំងត្រឹមតែ 3.4លីត្រតែប៉ុណ្ណោះ។ រថយន្តប្រភេទនេះមានពោងសុវត្ថិភាព 7 និងកាមេរ៉ាមើលក្រោយច្បាស់ល្អ។
ចំពោះតម្លៃដាក់លក់ផ្លូវការមាន2 ប្រភេទលើទីផ្សារអឺរ៉ុបគឺ ប្រភេទធម្មតា តម្លៃ $36,590ដុល្លារនិងប្រភេទ Prius i-Tech តម្លៃ$44,050ដុល្លារ។ ក្នុងនោះក្រុមហ៊ុនក៏នឹងមានសេវាកម្មជាកញ្ចប់លើការថែទាំ ការធានារយៈពេល 3ឆ្នាំ ឬ 100,000 គីឡូម៉ែត្រ៕