ខណៈមុននេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ បានភ្ញាក់ផ្អើលចំពោះតារាចម្រៀងស្រី ស៊ុន ស្រីពេជ្រ ដែលប្រសូតបានកូនស្រី ហើយគេមើលឃើញតាមរយៈការបង្ហោះរបស់គូស្នេហ៍អ្នកនាង កូនស្រីនោះពិតជាគួរឱ្យក្នាញ់គួរឱ្យគ្រឺតមែនទែន។
មិនធ្លាប់មានដំណឹងរៀបការក្រោយពេលផ្ដាច់ពាក្យនោះទេ ប៉ុន្តែតារាចម្រៀងអ្នកនាង ស៊ុន ស្រីពេជ្រ បានអះអាងថា ខ្លួនមានស្វាមីស្របច្បាប់ក្រោមការចាត់ចែងដឹងឮពីសំណាក់ឳពុកម្ដាយប្រមាណជាង1 ឆ្នាំមកហើយ ដោយគ្រាន់តែដំណឹងរៀបការនោះ មិនត្រូវបាននាងបើកទូលាយនៅលើបណ្ដាញសារព័ត៌មាន។ អ្វីដែលជាការអបអរ អ្នកនាង និស្វាមី ក៏បានចំណងដៃកូនស្រីម្នាក់បង្អួតមហាជនផងដែរ។
ដំណឹងមានកូនស្រីរបស់អ្នកនាង គឺបន្ទាប់ពីអ្នកនាងសម្ងំពរពោះ ហើយដកខ្លួនពីការច្រៀងរាំអស់មួយរយៈធំ។ អ្នកនាង និងកូនស្រីត្រូវបានគេអះអាងថា មានសុខភាពល្អ និងមានសុភមង្គលយ៉ាងខ្លាំង ដោយសារតែស្វាមីរបស់អ្នកនាងដ្បិតថា មិនមែនជាបុរសស្ដុកស្ដម្ភ ប៉ុន្តែលោកចេះមើលថែអ្នកនាង និងកូនស្រីទើបនឹងកើតបានយ៉ាងល្អ ចាប់តាំពីចាកចេញពីមន្ទីរពេទ្យ។
ស៊ុន ស្រីពេជ្រ ធ្លាប់បានបញ្ជាក់ថា ជីវិតប្ដីប្រពន្ធរបស់អ្នកនាងមិនមែនជាអាថ៌កំបាំងនោះទេ ប៉ុមនតែបណ្ដាលមកពីនាង មិនចង់ស្អីបន្តិចក៍បង្អួត មិនចង់ស្អីបន្តិចក៏បង្ហាញក៏ចេះតែនៅស្ងៀមៗ ហើយដល់មានដំណឹងល្អ គឺប្រសូត្របានកូនស្រីទើបបង្ហាញអោយអ្នកគាំទ្របានដឹងតែម្ដង។ ក្នុងនោះអ្នកនាងក៍មិនបោះបង់សិល្បៈនោះដែរ បើទោះជានាងរវើលចេញបទថ្មីៗ នៅក្នុងផលិតកម្មថោន៕