ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុកស្រាប់តែគេមើលឃើញថា តារាសម្ដែងប្រុសរូបស្រស់សង្ហាមានឈ្មោះ ណាន វីសារ មានគណនីហ្វេសប៊ុកប្រើឈ្មោះ Mrr Visa (Visa Nan) ត្រូវគេទម្លាយរឿងថា តារាប្រុសនេះបានឆបោកលុយគេអស់ជាង1ម៉ឺនដុល្លារ ។
ជារឿងមួយនឹកស្មានមិនដល់សោះថា តារាសម្ដែងលោក ណាន វីសារ ដែលធ្លាប់តែមានសកម្មភាពលេចធ្លោនៅក្នុងពិភពសម្ដែង និងថតស្ពត បែរជាអ្នកលេងហ្វេសប៊ុកមូយរូបឈ្មោះ Long Love ជាអាណិកជនរស់នៅអាមេរិកបង្ហោះថាបានឆបោកខ្លួនអស់ប្រាក់ជាង 1 ម៉ឺនដុល្លារ ហើយគេចមិនដោះស្រាយ។ អ្នកទម្លាយឱ្យដឹងពីរឿងអាស្រូវដ៏រសើបរបស់តារាថ្មីប្រុសវ័យក្មេងរូបនេះបានសរសេរបង្ហោះថា « បងប្អូនមើលមុខមនុស្សបោកប្រាស់ឱ្យហើយទៅអន់ជាងសត្វតិរិច្ឆានទៀតតែធ្វើខ្លួនថ្លៃថ្នូរ អាញ់សូមដាក់បណ្ដាស់សារឱ្យហែងវិនាសព្រាត់ប្រាស់ ក្ដៅក្រហាយ រលាយដូចអំបិលត្រូវទឹកឱ្យវាទូលរែកកម្មពៀរទាំងអស់ដែលជាកម្លាំងញើសឈាមខ្ញុំ ហើយអាញគ្មានថ្ងៃអហោសិកម្មឱ្យអាមនុស្សធនថោកដូចហែងទេ អាញនឹងនៅចាំមើលថ្ងៃណាអំបិលរលាយ ហែងក៏វិនាសពេលហ្នឹងដែល ម្យ៉ាងវិញទៀតអាញមិនដែលចេះឈ្នានីសច្រណែនធ្វើបាបអ្នកណាទេ @ Mrr Visa» ។
ប្រភពគណនីដដែលនេះ Long Love បានអះអាងថា ខ្លួនបានស្គាល់រាប់អានតារាសម្ដែងលោក ណាន វីសារ កើតនៅថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ1998 រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រមាណជាច្រើនខែមកហើយ ដោយក្រោយស្គាល់គ្នាតារារូបនេះ លួងលោមសុំខ្ចីលុយធ្វើនេះធ្វើនោះជារឿយៗ ដោយការខ្ចីលើកចុងក្រោយមានចំនួន2ពាន់ដុល្លារ ដើម្បីយកទៅព្យាបាលម្ដាយ។ លោកបន្តថា នៅពេលដល់កំណត់ត្រូវសង តារាថ្មោងថ្មីឈ្មោះ Mrr Visa ស្រាប់តែផ្ទុះជម្លោះហើយឈានដល់ BlocK Facebook និងគេចមិនបន្តទាក់ទងឆ្លងឆ្លើយតែម្ដង ដែលធ្វើឱ្យលោកមិនអាចទទួលយកបាន។ លោកចាត់ទុកថាតារាសម្ដែង វីសារ បោកប្រាស់ខ្លួន និងរំលោភលើសេចក្ដីទុកចិត្ត ដោយប្រសក់ដែលបានខ្ចីសរុបគឺមានចំនួនជាង 1 ម៉ឺនដុល្លារ តែលោកមានឯកសារបង្ហាញពីការវេរលុយមកខ្ចីត្រឹមតែប្រមាណ6ពាន់ដុល្លារ ដោយសារតែពេលឆាតផ្ញើមកក៏លុបឆាតចោលខ្លះៗព្រោះតែទុកចិត្តគ្នា។
គណនីដដែលនេះ Long Love បន្តទៀតថា ដ្បិតថាខ្លួនរស់នៅអាមេរិក ប៉ុន្តែលោកថាមិនមែនជាអ្នកមានទេ ដោយខំធ្វើការនៅក្នុងហាងនំមួយដោយសង្ឃឹមថានឹងសន្សំលុយផ្ញើឱ្យម្ដាយនៅខេត្តបាត់ដំបងគ្រាន់បានសង់ផ្ទះ ប៉ុន្តែក៏ត្រូវតារារូបនេះល្បួងខ្ចី ដោយសន្យារសងវិញក្នុងរយៈពេលខ្លី ហើយក្រោយពីខ្ចីបានម្ដងក៏ចេះតែយកលេសថា សុំខ្ចីប៉ុណេះទៀតមោប៉ុណ្ណោះបន្ថែមទៀតមោ ចាំសងសរុប លោកថាកាន់តែឈឺចិត្តខ្លាំងដែលបងស្រីរបស់តារារូបនេះព្រមានលោកថា ឱ្យតែហ៑ានបង្ហោះថាប្អូនរបស់នាងជំពាក់លុយបែបនេះបែបនោះ គឺនឹងប្ដឹងពីបទបរិហាកេរ្តិ៍ ទើបលោកត្រូវតែបង្ហោះតែម្ដង បើនៅតែមិនព្រមដោះស្រាយ។
គួរបញ្ជាក់ដែរថា មកដល់ពេលនេះតារាសម្ដែងលោក ណាន់ វីសារ ហៅ Mrr Visa នៅមិនទាន់មានទាន់មានប្រតិកម្មយ៉ាងណាចំពោះការបង្ហោះរបស់លោក Long Love នៅឡើយទេ ប៉ុន្តែផ្អែកតាមឯកសារ គឺតារាសម្ដែងរូបនេះ ពិតជាធ្លាប់បានទទួលថវិការដែលបុរសអាមេរិកនោះវេរឱ្យជារឿយៗមែន។ គណនីហ្វេសប៊ុក Long Love ប្រកាសថាមិនខ្លាចបណ្ដឹងពីបទបរិហាកេរ្តិ៍ពីគ្រួសារតារាសម្ដែងលោក វីសារ ទេ ផ្ទុយទៅវិញលោកថែមទាំត្រៀមចំណាត់ការប្ដឹងបកពីបទរំលោភលើសេចក្ដីទុកចិត្ត និងឆបោក ក្រោយពីតារាវ័យក្មេងថ្មោងថ្មីរូបនេះ គេចចេញពីបំណុលនោះផង៕