គេមើលឃើញថា បទថ្មីរបស់តារាចម្រៀងប្រុសសំឡេងផ្អែមជាងទឹកឃ្មុំ ម៉ា ច័ន្ទបញ្ញា ដែលមានចំណងជើងថា “បែកគ្នាព្រោះចង់សាកចិត្ត” បានធ្វើឱ្យយុវវ័យស្លុងអារម្មណ៍ទៅតាម និងមានអត្ថន័យចាក់ដោតខ្លាំងមែនទែន។ គ្រាន់តែឃើញចំណងជើងភ្លាម ហ្វេនៗស្រាប់តែគិតថា អាយដលរូបនេះទើបតែបង្ហោះរូបភាពស្វីតៗជាមួយគូស្នេហ៍នៅលើកោះបាលីសោះ ម៉េចក៏ចេញចំណងជើងអីប្លែកបែបនេះ ។
លោក ម៉ា ច័ន្ទបញ្ញា ប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា ចម្រៀងមួយបទនេះ លោកនិពន្ធ ទាំងសាច់ភ្លេង និង ប៉ារ៉ូលប្រមាណជា3ឆ្នាំមកហើយ ប៉ុន្តែមកពីលោកមិនទាន់មានឱកាសផលិតឱ្យចេញជារូបរាង ទើបធ្វើឱ្យបទ”បែកគ្នាព្រោះចង់សាកចិត្ត” ទើបតែអាចផលិតចេញបាន។ លោករំពឹងថាបទចម្រៀងមួយបទនេះ នឹងទទួលបសនការគាំទ្រ ដោយសារតែមុននេះបន្តិច លោកក៍បានបកស្រាយបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងខ្មែរមួយជីវិត ធ្វើឱ្យមានការចាប់អារម្មណ៍ផងដែរ។
ជាការពិតណាស់ចម្រៀងOriginal Song មួយបទនេះជាបទនិពន្ធថ្មី គ្រាន់តែចេញបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវគេឃើញកើនViews និង Share ចេញគួរឱ្យកត់សម្គាល់។ មិនត្រឹមជាបទនិពន្ធភ្លេងថ្មីទេ តែលោករំលេចអត្ថន័យឡើងនូវស្នេហាល្អូកល្អិន ហើយចង់សាកចិត្តគូស្នេហ៍ ក៏ផ្ទុះចំពេលដែលអ្នកគាំទ្ររបស់លោកជាច្រើនទន្ទឹងចង់ស្ដាប់បទថ្មីរបស់លោក។
ចង់ដឹងរ៉ូមែនទិកបែបណានោះ សូមទស្សនាបទចម្រៀងខាងក្រោមនេះ ៖