បច្ចុប្បន្នបច្ចេកវិទ្យា SuperVOOC របស់ក្រុមហ៊ុន Oppo ត្រូវបានរាប់បញ្ចូលថាអាចសាកថ្មស្មាតហ្វូនបានរហ័សបំផុតជាមួយកម្លាំង 10V/5A ប៉ុន្តែថ្មីៗនេះក៏ត្រូវបានក្រុមហ៊ុនគូប្រជែងក្នុងស្រុក Xiaomi បង្ហាញនូវបច្ចេកវិទ្យាថ្មីមួយឈ្មោះ Super Charge Turbo ដើម្បីធ្វើការប្រកួតប្រជែងក្នុងទីផ្សារស្មាតហ្វូន។
តាមការផ្សាយរបស់គេហទំព័រ Weibo បានបញ្ជាក់ថាបច្ចេកវិទ្យានោះប្រើប្រាស់ដុំសាកកម្លាំង 100វ៉ាត់ ប្រភេទ 20V/5A យកឈ្នះលើដុំសាកកម្លាំង 50វ៉ាត់របស់ Oppoបាន។
តាមការធ្វើតេស្តប្រៀបធៀបដោយផ្ទាល់ Xiaomi ប្រើពេលត្រឹម 17នាទី ប៉ុណ្ណោះដើម្បីសាកឡើងពី ០ ដល់ 100ភាគរយ ខណៈក្នុងថេរវេលាដដែលដុំសាក Oppo អាចបញ្ចូលថ្មត្រឹមតែ 65ភាគរយប៉ុណ្ណោះ។
បច្ចេកវិទ្យា Super Charge Turbo ធ្វើបានរហ័សជាង ទាំងជាមួយការសាកល្បងលើស្មាតហ្វូនមានថាមពលថ្ម 4,000mAh ខណៈ SuperVOOC ដំណើរការតេស្តលើឧបករណ៍មានថ្ម 3,700mAh។ ជាងនេះបើយើងធៀបនឹង Super Charge របស់ Huawei កម្លាំង 55វ៉ាត់ លើ Mate X ទាមទារថេរវេលាដល់ទៅ 35នាទីឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖