Skip to content

រលឹមប្រុយៗ ត្រៀមបំបែកបទចម្រៀងកំពូលក្នុងរដូវចូលឆ្នាំខ្មែរខាងមុខនេះ

រាជិនីសំឡេងទឹកឃ្មុំប្រចាំផលិតកម្មថោន មាស សុខសោភា នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់អ្នកគាំទ្រ ទូទៅ ព្រោះបទ តារាចម្រៀងនេះ ភាគច្រើន តែងតែឆក់បេះដូងអ្នកស្តាប់មិនឱ្យជិនណាយឡើយ ជាមួយការដាក់អារម្មណ៍ មនោសញ្ចេតនា អមជាមួយទឹកដមសំនៀងដ៏ពីរោះរណ្តំ។

កំពូលតារារូបស្រីនេះ មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ សូម្បីតែ នៅខាងក្រៅវិញក៏ សោភា មានភាពរួសរាយ រាក់ទាក់ ជាមួយអ្នកនៅជុំវិញខ្លួនផងដែរ។ ដោយហេតុនេះហើយ ទើបធ្វើឱ្យប្រជាប្រិយ មាស សុខសោភា នៅមានដដែល។

ដោយឡែកនៅពេលថ្មីៗនេះផលិតកម្មថោន ទើបបានបញ្ចេញ MV ផ្លូវការមួយទៀតហើយ របស់ មាស សុខសោភា ក្រោមចំណងជើងថា “រលឹមប្រុយៗ” ដែលជាការ និពន្ធទំនុកច្រៀង និង Melody សោម ដូរ៉េ, និពន្ធបទភ្លេងដោយ TempoTris។

ក្រោយពីស្តាប់បទនេះចប់ សឹងតែគ្រ​ប់គ្នា លាន់មាត់សរសើរថា ពិតជាពីរោះខ្លាំងណាស់ ហើយបើនិយាយ ពីអ្នកសម្តែងវិញ ពិតជាដើរតួសមគ្រប់ៗគ្នា លាយឡំជាមួយការកំប្លែងថែមទៀតផង។ ក្នុងនោះក៏មានអ្នកខ្លះចូលមក comment ដោយការពេញចិត្តជាខ្លាំងថា “ពីរោះខ្លាំងណាស់១បទនេះ ដឹងតែរាំផ្អើលភូមិទៀតហើយឆ្នាំថ្មីនេះ”។ និយាយរួមមួយបទនេះ គឺបានទាក់ចិត្តអ្នកស្តាប់ស្ទើរតែទាំងអស់តែម្តង មិនទាន់មាននរណាម្នាក់ថាមិនពីរោះឡើយ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *