ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ 2 របស់ប្រទេសជប៉ុន បានសម្រេចចាប់ដៃគ្នាចងសម្ព័ន្ធជាដៃគូជំនួញទូទាំងពិភពលោក ដោយក្រុមហ៊ុនទាំង2 នឹងធ្វើការជាមួយគ្នា លើបច្ចេកវិទ្យារថយន្ត Hybrid និងអគ្គិសនីសម្រាប់ចរាចរណ៍លើទីផ្សារសកល។
កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនធំទាំង2 ត្រូវបានចុះជាអនុស្សរណៈយោគយល់គ្នា តាំងពីឆ្នាំ 2017 និងនៅពេលថ្មីៗនេះ បានបន្ថែមចំណុចលម្អិតខ្លះៗទៀត ដូចជា បច្ចេកវិទ្យាដែលដូចគ្នា (បច្ចេកវិទ្យារថយន្ត Hybrid និងអគ្គិសនី) និងអ្នកជំនាញផ្នែកនេះ អាចធ្វើការរួមគ្នាបាន។
កាន់តែពិសេសជាងនេះទៀត ក្រុមហ៊ុន Toyota នឹងផ្គត់ផ្គង់ឱ្យ Suzuki នូវបច្ចេកវិទ្យា Hybrid នៅក្នុងទីផ្សារអឺរ៉ុប ដែលស្ថិតក្នុងចង្វាក់ផលិតកម្មរថយន្ត Toyota RAV4 និង Corolla Wagon ស៊េរីថ្មីផងដែរ។
ត្រឡប់មកវិញ Suzuki ក៏ត្រូវផ្តល់ឱ្យ Toyota វិញនូវប្រភេទប្រេងឥន្ធនៈចុងក្រោយ ដើម្បីប្រើប្រាស់លើរថយន្តខ្នាតតូចក្នុងក្រុងរបស់ Toyota។ រោងចក្រផលិតប្រេងឥន្ធនៈនោះ ស្ថិតនៅក្នុងប្រទេសប៉ូឡូញ៕