កំពូលតារាចម្រៀង និងជាអាយដលក្នុងដួងចិត្តមិត្តយុវវ័យ លោក ឆន សុវណ្ណរាជ បានធ្វើឱ្យកក្រើកព្រឹត្តិការណ៍ប្រគំតន្ត្រី”ឋានព្រះឥន្ទ” នៅខេត្ដសៀមរាប រាត្រីថ្ងៃទី 20 ខែមីនានេះ។ ការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏មានអ្នកគាំទ្រមកចោមរោមសុំថតដល់ឆាកតន្ត្រីយ៉ាងច្រើនកុះករផងដែរ មិនចាញ់សិល្បៈករ ព្រាប សុវត្ថិ ឱក សុគន្ធកញ្ញាអ្នកនាង ខាត់ សុឃីម និង នាយពែកមីឡើយ។ ឆន សុវណ្ណរាជ ថា សប្បាយចិត្តយ៉ាងខ្លាំង ហើយភ្ញាក់ផ្អើលបំផុត ព្រោះធ្លាប់តែឮនៅឯបរទេស តែក្នុងពេលនេះក៏ឃើញមានការពុះឡូតិ៍ជាដីចម្ការនៅកម្ពុជាដែរ។
ព្រឹត្តិការណ៍ប្រគំតន្ត្រី “ឋានព្រះឥន្ទ” ច្រៀងសម្ដែងដោយលោក ឆន សុវណ្ណរាជ ដែលបង្ហាញខ្លួននៅខេត្តសៀមរាបនោះ គេឃើញក្រុមការងារអ្នករៀបចំកម្មវិធីគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ដើម្បីឱ្យសមនឹងការប្រគំតន្ត្រីត្រូវបានរៀបចំឡើងនៅក្នុងតំបន់ដែលពោរពេញដោយប្រាសាទ។ លោក ឆន សុវណ្ណរាជ ត្រូវគេឃើញបកស្រាយបទចម្រៀងច្រើនបទ ធ្វើឱ្យអ្នកគាំទ្រលោក ស្រែកហ៊ោស្ទើតែទប់ក្រឡើតមិនជាប់ទៅហើយ។ លោកបានសម្ដែងការភ្ញាក់ផ្អើលថា មិននឹកស្មានថាកម្មវិធីដែលលោកមកច្រៀងនៅក្នុងថ្ងៃនោះ គឺជាគម្រោងពុះលក់ដីចម្ការ ហើយមានសេវាមើលថែឱ្យអតិថិជន គឺមិនខុសពីឱ្យជួយជម្រុញឱ្យពលរដ្ឋមានដីចម្ការយ៉ាងហោចមួយហិកតារម្នាក់ៗ ហើយជួយពន្លឿនវិស័យដាំដុះនៅកម្ពុជា។ លោកសប្បាយចិត្ត ដែលឃើញក្រុមហ៊ុនហង្សម្ចាស់ដីបានប្រមូលទិញដីជាច្រើនហិកតារនៅស្រុកស្រីស្នំក្នុងខេត្តសៀមរាប ហើយវិនិយោគដាំដំណាំដូងក្រអូប ដោយក្រោយ្រមូលទិញបាន និង ក្រោយរៀបចំក្រុមបច្ចេកទេសឱ្យមើលថែដំណាំដូងក្រអូប ក៏ប្រកាសពុះលក់ជាចម្ការមួយហិកតារៗវិញ ដែលសូម្បីតែលោកក៏នឹងគ្រោងទិញដូចគ្នា។
លោកថាជារឿងកម្រណាស់ ដែលដីមួយប្លង់មានចម្ការដូងក្រអូបមួយហិកតារ ហើយថែមទាំងផ្ដល់សិទ្ធិឱ្យពលរដ្ឋអាចទិញបង់រំលោះបានទៀត ដែលមិនថារូបលោក ឬ ពលរដ្ឋភាគច្រើនក៏នឹងមានលទ្ធភាព។ អ្វីដែលពិសេសបំផុត គឺក្រុមហ៊ុនទទួលភារៈមើលថែដូងក្រអូបរហូតអាយុ4ឆ្នាំ ដែលមានន័យថាបងប្អូនបង់រំលោះទិញចម្ការទម្រាំ4ឆ្នាំ គឺបានទាំងដីទាំងចម្ការ ដែលទទួលប្រយោជន៍តកូនតចៅ។ លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង”ឋានព្រះឥន្ទ” បានក្នុងពិធីកាត់ខ្សែបូរបើកការិយាល័យលក់ចម្ការដូងក្រអូបប្រចាំខេត្តសៀមរាបនាយប់នោះថា អះអាងថា ចម្ការដូងក្រអូបដែលលោកប្រកាសលក់ មិនត្រឹមតែមានត្រឹមសេវាមើលថែចម្ការឱ្យពេញ4ឆ្នាំរហូតបានផលប៉ុណ្ណោះទេ ក្រុមហ៊ុនក៏ចំណាយរៀបចំជាសួនលម្ហែកាយ និងជាស្រះទឹកចិញ្ចឹមបង្គារបង្កង ដើម្បីឱ្យបងប្អូនទៅលេងចម្ការបានស្ទូចហូបចុក និងអង្គុយកម្សាន្ដផង។ លោកថា គម្រោងកើតឡើងបន្ទាប់ពីលោកបើកលក់ចម្ការប័រនៅមណ្ឌលគីរី និង ចម្ការធុរ៉េននៅខេត្តពោធិសាត់។ គម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៊ុនធានាជូនប្លង់រឹង ហើយមួយឡូតិដែលលក់ត្រឹមតម្លៃ14000 ក៏ត្រូវកំណត់ឱ្យបង់រំលោះដល់4ឆ្នាំមិនគិតការ និងមិនគិតសេវា មើលថែចម្ការឱ្យគ្រប់4ឆ្នាំនោះ៕