Skip to content

​រឿង​ ​«​ឯណា​ខ្មោច​» ពីផលិតករឆ្នើម ចាន់​ណា​ ​រ៉ូ​ណាន់ ធ្វើឱ្យអ្នកទស្សនាសើចឡើងចង់ដាច់ខ្យល់

រឿង​ ​«​ឯណា​ខ្មោច​»​ ​ដែល​ជា​ស្នាដៃ​ថ្មី​របស់​អ្នកដឹកនាំ​រឿង​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​ដែល​បាន​សម្ញំ​ខ្លួន​អស់​មួយ​រយៈ​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ពុះកញ្ជ្រោល​ ​នឹងគ្រោង​ស្រូប​បាន​អ្នក​ចូល​ទស្សនា​ ​ច្រើន​កុះករ​នៅពេល​ចាក់​បញ្ចាំង​ខាងមុខ​ ​ព្រោះតែ​ភាពយន្ត​នេះ​ស្ថិតនៅ​ ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​ពិសេស​ ​មិនចាញ់​ភាពយន្ដ​កន្លងទៅ​ក្នុង​វិស័យ​ភាពយន្ត​ផ្ទុះសំណើច​ដូចជា​រឿង​ ​«​កំណត់ហេតុ​នាងនាថ​»​ ​រឿង​ ​«​សសរកន្លោង​»​ ​ជាដើម​។​

​នៅថ្ងៃដាក់សម្ពោធភាពយន្ដស្នាដៃទី7 របស់ផលិតករ និងអ្នកដឹកនាំរឿងនេះ លោក​ ​ចាន់​ណា​ ​រ៉ូ​ណាន់​ ​បាន​បញ្ជាក់​ថា​ មកទល់ពេលនេះ លោកមិនទាន់ចំណាយទុនបង្កើតផលិតកម្មរបស់ខ្លួនតាមក្ដីស្រម៉ៃនោះទេ ដោយសារទី1នៅខ្វះដើមទុន និងទី2នៅខ្វះក្រុមការងារផលិតអោយគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យលោកមើលឃើញពីហានិភ័យនៅឡើយ។ លោកថាខ្លួនសព្វថ្ងៃគឺជាផលិតករឯករាជ្យ ដោយបានចាប់ដៃជាមួយគ្រប់ផលិតកម្ម ដែលចង់ឱ្យលោកផលិតភាពយន្តឱ្យមិនប្រកាន់នោះទេ ពោលគឺអោយតែមានលក្ខណ្ឌសមស្របគឺលោកនឹងធ្វើរឿងឱ្យ។

ជាក់ស្ដែងសម្រាប់ភាពយន្តរឿង”ឯណាខ្មោច” ដែលលោកប្រកាសបើកសម្ពោធ គឺជាភាពយន្តខ្នាតធំដែលលោកផលិតអោយផលិតកម្ម LD ខណៈដែលភាពយន្តនេះលោកថាចំណាយពេលមិនក្រោម3សប្ដាហ៍ដើម្បីផលិត និងចំណាយការថតអស់ច្រើនខែ។ ភាពយន្តនេះ លោកថាបង្កប់សំណើច និងឈុតភ័យរន្ធត់ ដោយសាច់រឿងទាំងមូលក៏លោករំពឹងយ៉ាងខ្លាំងថានឹងជោគជ័យខ្លាំង។ ភាពយន្តនេះប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី21 មីនា នៅគ្រប់រោងភាពយន្តទំនើប ដោយក្រោយប្រកាសបញ្ចាំងរឿងនៅភ្នំពេញ ក៏នឹងឡើងទៅសម្ពោធនៅខេត្តព្រះសីហនុ ព្រមជាមួយនឹងការនាំទៅឱ្យអ្នកគាំទ្របានថតដោយផ្ទាល់។

លោក ចាន់ ណារ៉ូណាន់ បញ្ជាក់ថាក្នុងចំណោមស្នាដៃដែលលោកផលិតឡើង លោកពេញចិត្តស្នាដៃរឿង”ឯណាខ្មោច”ជាងគេ ដោយសារតែភាពយន្តនេះមានសាច់រឿងភ័យរន្ធត់ កំប្លែង ហើយប្រទាក់ក្រឡា តាំងពីក្នុងពេលនិពន្ធនៅឡើយ។

សូម​បញ្ជាក់​ថា​ ​ភាពយន្ត​រឿង​ ​«​ឯណា​ខ្មោច​?​»​ ​មាន​ចូលរួម​សម្តែង​ដោយ​តារា​ ​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​មាន​ ​ដូចជា​ ​លោក​ ​ទ្រី​ ​តារា​វុធ​,​ ​កញ្ញា​ ​សួង​ ​ស៊ី​ធឿន​,​ ​លោក​ ​ភី​ ​ម៉ៃ​,​ ​កញ្ញា​ ​យេ​យេ​,​ ​លោក​ ​សា​តាន់​,​ ​លោក​ ​ដូ​ ​រី​កូ​ ​ជាដើម​។​ ​ភាពយន្ត​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ ​ក្នុង​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី21មីនា​ ​ឆ្នាំ2019​ ​តទៅ​ ​នៅ​គ្រប់​រោង​ភាព​ ​យន្ត​ទាំងអស់​៕​

Leave a Reply

Your email address will not be published. Required fields are marked *