ស្មាតហ្វូន Gaming ម៉ូដែល Black Shark របស់ក្រុមហ៊ុន Xioami ដែលទទួលបានជោគជ័យតាំងពីជំនាន់ទី1នោះ ពេលនេះបានប្រកាសចេញជំនាន់ទី2 មួយទៀតដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុនទៅទៀត។
ស្មាតហ្វូនជំនាន់ទី2 នេះបំពាក់ដោយអេក្រង់ AMOLED ទំហំ 6.39អ៊ិញ ជាប្រភេទ Sensative touch(ស្រួលគ្រវាសដៃបញ្ជានៅពេលលេង) បំពាក់ដោយ RAM 12GB និងមេម៉ូរី 128GB។
Black Shark 2 ប្រើឈីប Snapdragon 855 មានប្រព័ន្ធបញ្ចុះកម្តៅ Liquid Cooling 3.0 នៅផ្នែកខាងក្រោយ។
ឯផ្នែកកាមេរ៉ាក្រោយភ្លោះ ទំហំ 48+ 12 មេហ្គាភិកសែលប្រភេទ AI Camera។ ឯកាមេរ៉ាមុខទំហំ 20-megapixel ក្នុងកម្រិត Apeture f/2.0។ វាមានថាមពលថ្ម 4000មិល្លីអំពែរ។
ចំពោះតម្លៃដែលដាក់លក់នៅប្រទេសចិនក្នុងជម្រើស RAM 6GB+ Memory 128GB តម្លៃប្រមាណ 3,200 យន់ ឬប្រមាណជា US$ 475។ ឯជម្រើស RAM 12GB+ Memory 256GB តម្លៃប្រហែល 4,200 ឬUS$ 625៕