កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ បានប្រាស់ក្នុងសន្និសីទកាសែតនៅសណ្ឋាគារសូហ្វីតែលនៅព្រឹកថ្ងៃទី19 ខែ មីនា ឆ្នាំ 2019 ថា លោកបានទិញដីនោះបានចំនួនជាង10ហិតា ដោយនៅលោកនិងវិនិយោគទៅជា គម្រោងដីឡូតិ៍ និងគម្រោងជាច្រើនទៀត។
តារាចម្រៀងល្បីឈ្មោះខាងលើ បញ្ជក់ថា ខ្លួនអាទិភាពពិសេសលើគម្រោងវិនិយោគនេះជាង អ្នកវិនិយោគផ្សេងទៀត ដោយនៅក្នុងនោះ គឺលោកអាចប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់គម្រោងមេបាន ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះរួមមាន អាគារខុនដូរ មន្ទីរពេទ្យ សាលារៀនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង។ លោកបន្ដថា សក្ដានុពលវិនិយោគដីធ្លីក្នុងគម្រោងដីឡូតិ៍របស់លោក គឺស្ថិតក្នុងដំបន់ China Poipet Satellite City និងមានឱកាសចំណេញច្រើន ដោយប្រើតែរយៈពេលខ្លីប៉ុណ្ណោះ។ តារាចម្រៀង ខេមរៈ សិរីមន្ត ថាគ្រោងបើកលក់នៅថ្ងៃទី23 ខែ មីនា ឆ្នាំ 2019 ខាងមុខនេះ ដោយលក់ក្នុង1ឡូតិ៍ ចាប់ពី 2950 ដុល្លារឡើងទៅ។
ចុងក្រោយលោកបានបញ្ជាក់បន្ថែមជូនអ្នកគាំទ្រ និងមហាជនថា តំបន់ China Poipet Satellite City ជាការអភិវឌ្ឈន៍ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ អាចមាន អាគាខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត សំណង់បុរី លំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ ងាយស្រួលសម្រាប់បងប្អូនទាំងអស់ដែលមានបំណងចង់ធ្វើការរកស៊ីនៅក្បែរតំបន់ព្រំដែនថៃ៕