មានដំណឹងលេចឮមកថា ក្រុមហ៊ុន Huawei បានកុម្ម៉ង់ទិញអេក្រង់ AMOLED ពីក្រុមហ៊ុន Samsung ដែលជាគូប្រជែងយកមកបំពាក់លើស្មាតហ្វូនជំនាន់ចុងក្រោយ P30 និង P30 Pro របស់ខ្លួន ដែលនេះជាព័ត៌មានល្បីល្បាញមួយនៅពេញបណ្ដាញសង្គមចិនWeibo នាពេលថ្មីៗនេះ។
មិនខុសពីគូប្រជែងដទៃទៀត ដូចជា Apple និង Qualcomm ប៉ុន្មានទេ ប៉ុន្តែពួកគេអាចបញ្ជាទិញឈីប ឬដោះដូរគ្នាជាញឹកញាប់ដើម្បីឱ្យទាន់តម្រូវការរបស់ទីផ្សារនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតនរណាៗក៏ដឹងដែរថា Samsung គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកល្បីៗដែលរួមទាំងទូរទស្សន៍ និងស្មាតហ្វូនទៀតផង។
ដូច្នេះការបញ្ជាទិញបែបនេះ មិនមែនជារឿងអាក្រក់មើលនោះទេ ទាល់តែលួចចម្លងគ្នា ឬលួចប៉ាតង់កម្មសិទ្ធិបញ្ញា ទើបធ្ងន់ធ្ងរ និងពាក់ព័ន្ធដល់ផ្លូវច្បាប់អន្តរជាតិ៕