មួយរយៈចុងក្រោយនេះគេកត់សម្គាល់ឃើញថាតារាសិល្បៈដូចជា ខេមរៈ សិរីមន្ដ ព្រាប សុវត្ថិ ឆាយ វិរៈយុទ្ធ ខាត់ សុឃីម និងច្រើនរូបទៀត បានងាកមកវិនិយោគគម្រោងពុះដីឡូតិ៍លក់។ ជាក់ស្ដែងថ្មីៗនេះ តារាសម្ដែងសក់សំពោង លោក វី ជីវ័ន្ត ស្រាប់តែចេញមុខប្រកាសពីជំហចាប់ដៃជាមួយក្រុមហ៊ុនពុះដីឡូតិ៍លក់មួយកន្លែងក្នុងពេលដ៍ខ្លី។ លោក បានថ្លែងបែបនេះ នៅក្នុងពិធីបើកសម្ពោធគម្រោងពុះលក់ដីឡូតិ៍របស់ក្រុមហ៊ុន សេង ហាន នៅម្ដុំផ្លូវជាតិលេខ៥១ កាលពីព្រឹកថ្ងៃទី17 ខែមីនា ក្នុងពេលដែលលោកធ្វើជាតារាកិត្តិយស។
តារាសម្ដែង និងជាតារាចម្រៀង លោក វី ជីវ័ន្ត បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា លោកកាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងក្នុងគម្រោងចូលហ៊ុនពុះលក់ដីឡូតិ៍ បន្ទាប់ពីមុខជំនួញនេះកាន់តែសន្ទុះ ហើយក៍តារាច្រើននាក់ដែលប្រឡូកជោគជ័យ។ លោកថាហេតុផលដែលខ្លួនទើបតែចង់ចាប់ផ្ដើមនៅក្នុងពេលនេះ ក៏ព្រោះតែមិនទាន់រកឃើញដៃគូ។ យ៉ាងណាមិញ លោកបានប្រកាសថាខ្លួនសម្លឹងឃើញដៃគូ គឺក្រុមហ៊ុនសេងហានពុះលក់ដីឡូតិ៍នោះហើយ ទើបលោកសម្រេចចិត្តថានឹងចាប់ដៃ ដោយគ្រាន់តែក្នុងពេលនេះស្ថិតក្នុងលក្ខណ្ឌសិក្សានៅឡើយ។ លោកថាខ្លួនស្ថិតក្នុងជម្រើសចូលហ៊ុន ឬគ្រាន់តែឈរធ្វើជាតំណាង ដោយសារក្រុមហ៊ុននេះ ក៍ជាក្រុមហ៊ុនពុះឡូតិ៍ធំ និងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះជាយូរមកហើយ។
យ៉ាងណាមិញ លោកថា លោកអគ្គនាយកក្រុមហ៊ុនសេងហានពុះដីឡូតិ៍ លោក យ៉ន សេងហាន បានថ្លែងការសាទរចំពោះជំហររបស់លោកដែលចង់ចូលរួមធ្វើជាដៃគូរក្នុងជំនួញដីធ្លីនេះ។ ក្នុងពិធីបើកគម្រោងថ្មីទំហ៊ំ8ហិចតាចម្ងាយពីថ្នល់ទទឹងលើផ្លូវ51ប្រមាណ5គីឡូ ស្ថិតនៅទល់មុខវត្តគល់តាឡឹក កាលពីព្រឹកថ្ងៃទី17 មីនា នោះ លោកថា ក្រុមហ៊ុន ត្រូវការការចូលរួមយ៉ាងសកម្មពីតារាសិល្បៈច្រើនណាស់ ពោលគឺឱ្យតែមានឆន្ទៈចង់ធ្វើជំនួញ។ លោកថា តម្លៃដីក្នុងគម្រោងថ្មីគឺចាប់ពី3ពាន់ដុល្លារក្នុង1ឡូ ខណៈដែលតម្លៃទីផ្សារគឺពី12000 ទៅ15000ដុល្លារ ក្នុងមួយឡូតិ៍។ មិនដល់1ឆ្នាំ2ឆ្នាំទៀតនោះទេ លោកថា ទីតាំងនៅក្នុងតំបន់ដែលលោកពុះឡូតិ៍នេះ នឹងក្លាយជាតំបន់ប្រជុំជនមួយ ដោយសារលើបណ្ដោយផ្លូវលេខ51 សុទ្ធតែជាគម្រោងរោងចក្រធំៗ ហើយ គោលការណ៍លក់របស់ក្រុមហ៊ុននៅក្នុងពេលនេះ ក៏ស្ថិតក្នុងលក្ខណ្ឌបង់ផ្តាច់ បង់ រំលោះ និងបង់ជាដំណាក់កាល។ លោកថាក្រុមហ៊ុនទទួលជោគជ័យលើ4គម្រោងមកហើយ ដោយគម្រោងទី1 ,ទី2,ទី3,និងទី4 សុទ្ឋតែមានផ្ទៃដី10ហិចតា15ហិចតា20 រហូត40ហិចតាជាង ហើយលក់អស់ៗមិនដែលខាន។ លោកថា ក្រុមហ៊ុននឹងមានគោលការណ៍ចាប់ដៃជាមួយតារាច្រើននាក់ក្នុងគម្រោងអាជីវកម្មនេះ។
លោក វី ជីវ័ន្ត បានបញ្ជាក់បន្ថែមថា មិនខុសគ្នានោះដែរ ក៏តារាចម្រៀង2រូបផ្សេងទៀត គឺលោក សេម ម៉ាក និងលោក កែវ មរកត ក៏បង្ហាញជំហរបែបនេះដូចលោកផងដែរ ខណៈដែលលោកកែវ មរកត បានអះអាងថា លោកបានសម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយឱ្យក្រុមហ៊ុននេះរួចបាត់ទៅហើយ បន្ទាប់ពីបានសិក្សា ហើយកត់សម្គាល់ឃើញថាក្រុមហ៊ុនសេងហាន ជាក្រុមហ៊ុនស្របច្បាប់ ហើយពុះឡូតិ៍នៅម្ដុំផ្លូវ51 ជាតំបន់ដែលមានសក្កានុពល និងដាក់លក់បង់រំលោះក្នុងតម្លៃទាប៕