បើទោះបីជាស្ងប់ស្ងាត់ពីសកម្មភាពក្នុងចង្កោមសិល្បៈ ក៏ប៉ុន្ដែតារាសម្ដែងខាងស្លៀកពាក់សិចស៊ី កញ្ញា ដេននី ក្វាន់ នៅតែមហាជនជាច្រើនទទួលស្គាល់ថានាងតារាសម្ដែងស្រីដ៏ល្បីឈ្មោះម្នាក់ដែរ។ ហើយមួយរយៈក្រោយមកនេះ នាងបានរងនូវការរិះគន់យ៉ាងចាស់ដៃ ចំពោះការស្លៀកពាក់សិចស៊ី នៅពេលថតរូប ឬឡាយវីដេអូក្នុងបណ្តាញសង្គម ហ្វេសប៊ុក រហូតធ្វើឱ្យមតិមហាជនមួយចំនួន បាននិយាយថា ដោយសារកញ្ញា ដេននី ក្វាន់ និងចោម ច័ន្ទ នេះហើយទើបបបណ្តាលធ្វើឱ្យមានបទល្មើសចាប់រំលោភក្មេងស្រីនាពេលកន្លងកើតឡើង។
ភ្លាមៗនៅក្នុងពេលនោះផងដែរ កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបនេះ ក៏បានឆ្លើយតបចំពោះការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយផ្លាស់ប្ដូរមកស្លៀកពាក់បែបឈុតបុរាណវិញ ដែលបានភ្ជាប់មកជាមួយពាក្យពេចន៍មួយចំនួនថា៖”មានបងប្អូនជាច្រើនចង់ឃើញ និងសំណូមពរអោយនាងខ្ញុំស្លៀក បែបបុរាណ ឥលូវនាងស្លៀកអោយមើលហើយ តើស្អាតដែរទេ? បើគិតថាស្អាតសូមជួយឡាយ និងស៊ែរម្នាក់មួយមកបើអ្នកទាំងអស់គ្នាពិតជា ស្រលាញ់វប្បធម៌អរិយធម៌ខ្មែរមែន កុំពូកែតែយករូបភាពស៊ិចស៊ី របស់នាងខ្ញុំមកស៊ែរ ដើម្បីវាយប្រហារខ្ញុំ ធ្វើជាមនុស្សកុំវាយតម្លៃមនុស្ស តែសម្បកក្រៅ កុំតាំងខ្លួនឯងជាកញ្ចក់ដើរឆ្លុះអ្នកដទៃ ទាំងដែរខ្លួនឯងជាកញ្ចក់ស្រអាប់មើល ខ្លួនឯងមិនឃើញច្បាស់ផង។”
ការបង្ហោះឆ្លើយបែបនោះមិនយូរប៉ុន្មាន ក៏ស្រាប់មានអ្នកលេងបណ្ដាញសង្គមនារីម្នាក់ ប្រើមតិរិះគន់ទៅលើកញ្ញា ដេននី ក្វាន់ ដោយបានប្រើពាក្យចំៗបន្ថែមទៀតថា៖”ដឹងហើយថាមនុស្សម្នាក់នេះស្អីក៏ សប្បនិមិត្តទាំងអស់ម្ល៉េះ ហើយគ្នាចូលចិត្តបញ្ចេញឱ្យគេឃើញ នឹងមានចំណាប់អារម្មណ៍ មកលើខ្លួនគេតែប៉ុណ្ណោះ? មកពីប្រុសៗឥឡូវចូលចិត្តរបស់សិប្បនិមិត្តដែរហ្នឹង បានជាមានអារម្មណ៍ខឹងគេបញ្ចេញ។”
ក្ដៅស្លឹកត្រចៀកម្ដងទៀតហើយ មិនបង្អង់យូរកញ្ញា ដេននី ក្វាន់ ឆ្លើយតបទៅវិញភ្លាមៗទៀតថា៖”បងស្រីអើយបងស្រី ថាខ្ញុំសុទ្ធតែសប្បនិម្មិត ចុះបងស្រីធម្មជាតិត្រង់ណាខ្លះ…? បងស្រីជាមនុស្សស្រីដូចគ្នាតែ បែរជាមិនអោយតម្លៃហើយដៀលគេទៀត ទទួលស្គាល់ថាខ្ញុំសប្បនិម្មិត គឺមកពីធម្មជាតិខ្ញុំមិនសូវស្អាតដូចបង ចឹងហើយទើបខ្ញុំខំប្រឹងកែអោយស្អាត សូមចិត្តបងដែលជាស្រី ស្អាតធម្មជាតិ មានសម្រស់ស្រស់ស្អាតហើយ កុំដៀលអ្នកកែសម្ភស្សអីព្រោះនៅលើលោកនេះ អ្នកណាដែរមិនចង់ស្អាត មើលតែខ្លួនបងទៅដឹងហើយ”៕