រូបភាព render(រូបមិនផ្លូវការ) នៃ iPhone 11 និង iPhone 11 Plus កំពុងល្បីល្បាញពេញអ៊ីនធើណិត និងបណ្ដាញគេហទំព័របច្ចេកវិទ្យាបរទេសបានចុះផ្សាយព្រោងព្រាតពីព័ត៌មាននៃទីតាំងកាមេរ៉ាក្រោយទាំង3 លើ iPhone 11 និង iPhone 11 Plus របស់ក្រុមហ៊ុន Apple។
ចំពោះសមត្ថភាពខ្លាំងខាងចាប់យករូបភាព និងវីដេអូ រួមទាំងទំហំនៃកម្រិតសេនស័រយ៉ាងណានោះក៏មិនទាន់ប្រាកដ ឬដឹងច្បាស់នៅឡើយទេ។ ចំពោះសមត្ថភាពខ្លះៗទៀតដែលយើងបានដឹង គ្រាន់តែជារំពឹងទុករបស់អ្នកតាមដានជិតស្និទ្ធពីផលិតផលរបស់ Apple តែប៉ុណ្ណោះ។
ម្យ៉ាងទៀតជម្រើសនៃទីតាំងកាមេរ៉ាក្រោយទាំង3 នេះ មិនមែនជារឿងថ្មីទេ ព្រោះគេប្រទះឃើញមានរូបភាពមិនផ្លូវការបែបនេះជាច្រើនមកហើយ តែយ៉ាងណាក្តី វាអាចនឹងមានមួយដែលត្រឹមត្រូវ ដូចនេះសុំរង់ចាំការប្រកាសជាផ្លូវការពី Apple ផ្ទាល់នៅអំឡុងខែកញ្ញាខាងមុខនេះ៕