ថ្មីៗនេះមានដំណឹងលេចឮថា ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់លេខ1 នៅចិន Huawei បានបង្កើត Operating System(ប្រព័ន្ធដំណើរការ) ដោយផ្ទាល់ខ្លួនសម្រាប់បំពាក់លើស្មាតហ្វូនរបស់ខ្លួន និងបង្ការក្នុងករណីដែល Android មិនអនុញ្ញាតឱ្យប្រើក្នុងលក្ខខណ្ឌណាមួយ។
អ្នកនាំពាក្យម្នាក់បានឱ្យដឹងថា ខណៈដែល Huawei មានទាំងផលិតផលទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិកផ្សេងៗរួមទាំងកុំព្យូទ័រផងនោះក្រុមហ៊ុនមានបង្កើតប្រព័ន្ធដំណើរការដោយផ្ទាល់តែម្តង ជាពិសេសចំពេលដែលអាមេរិកកំពុងមានរឿងប្តឹងផ្តល់គ្នាទៅលើក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះផងដែរ។
ចំពោះឈ្មោះប្រព័ន្ធដំណើរការឈ្មោះអ្វីនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕