ថ្មីៗនេះអ្នកវិទ្យាសាស្ត្រចំនួន 250រូបមកពីបណ្ដាប្រទេសជាង40 បានចុះហត្ថលេខាលើញត្តិមួយបញ្ជូនទៅកាន់អង្គការសុខភាពពិភពលោក WHO និងនៅអង្គការសហប្រជាជាតិដើម្បីព្រមានអំពីគ្រោះថ្នាក់យ៉ាងខ្លាំងនៃ AirPods របស់ក្រុមហ៊ុន Apple និងការប្រយុទ្ធប្រឆាំងពីផលប៉ះពាល់នៃរលកសញ្ញាពីបច្ចេកវិទ្យាឥតខ្សែ Wireless។
តាមរយៈការស្រាវជ្រាវបានបង្ហាញថា ក្រៅពីកាសឥតខ្សែ AirPods និងកាសឥតខ្សែម៉ាកដទៃទៀតដែលប្រើប្រាស់បច្ចេកវិទ្យាឥតខ្សែ Wireless សុទ្ធតែជះឥទ្ធិពលយ៉ាងច្រើនពីរលកហ្រ្វេកង់អេឡិចត្រូម៉ាញ៉េទិកប៉ះពាល់ដល់ប្រព័ន្ធប្រសាទក្នុងខួរក្បាល និងអាចឈានដល់ជំងឺមហារីកខួរក្បាល និងត្រចៀកទៀតផង៕