នៅលើគណនី twitter ផ្លូវការរបស់ Facebook បានប្រកាសប្រាប់ពីមូលហេតុដែលធ្វើឱ្យបណ្ដាញសង្គមដ៏ពេញនិយមមួយនេះគាំងបើកមិនចេញតាំងពីល្ងាចថ្ងៃទី13 រហូតដល់ព្រឹកថ្ងៃទី14(ព្រឹកមិញនេះ) ថា បណ្ដាលមកពីការបិទ Server ដើម្បីជួសជុលបញ្ហាមួយចំនួន។
មិនត្រឹមតែ Facebook ប៉ុណ្ណោះទេ សូម្បីតែ WhatApp និង Instagram ក៏មិនអាចបើកបានដូចគ្នាដែរ ដោយអ្នកខ្លះអាចបើកបាន ក៏ប៉ុន្តែមុខងារមួយចំនួន ដូចជា Page ជាដើម មិនអាចផូស្តបានទេ។ តែទោះជាយ៉ាងណាក្តី Facebook បានអះអាងថា មិនយូរប៉ុន្មានទេវានឹងត្រឡប់មកដំណើរការបានដូចប្រក្រតីឡើងវិញមិនខាន៕