មុខងារ Payment Service លើអនឡាញត្រូវបានគេប្រទះឃើញទាំងនៅលើ Android និង iOS លើ Facebook។មុខងារនេះមិនត្រូវបានប្រកាសជាផ្លូវការនោះទេ តែស្រាប់តែលេចឡើងយ៉ាងស្ងាត់ៗសម្រាប់អ្នកដែលជា Admin Page ដែលកាន់តួនាទីក្នុងការចំណាយផ្សេងៗនៅលើ Facebook។
តាមប្រភពមួយបានឱ្យដឹងថា មុខងារនេះមានលើ Pageដែលមានលក់ផលិតផល(Ex: Marshmello Music) ដែលបានផ្ដល់ភាពងាយស្រួលឱ្យលោកអ្នកអាចជ្រើសយកជម្រើសថ្មីតាមរយៈមុខងារនោះ រួចភ្ជាប់ជាមួយ Visa ឬ Master Card ក៏បាន។
មុខងារនេះហាក់ដូចជាយឺតយ៉ាវបន្តិច ព្រោះអ្នកទិញត្រូវផ្ញើទៅអ្នកលក់ ឯអ្នកលក់ក៏ត្រូវរង់ចាំទទួលសំណើពីអ្នកទិញរាងយូរបន្តិចដែរ។ តែយ៉ាងណាក្ដី វាអាចជាមុខងារតេស្តដោយសារនៅមិនទាន់ប្រកាសផ្លូវការនៅឡើយ ដូចនេះសូមរង់ចាំទាំងអស់គ្នា៕