តាមរយៈសារព័ត៌មាន Koreaboo នៅពេលថ្មីៗនេះ បានឱ្យថា រឿងអាស្រូវរបស់សមាជិក Big Bang លោក Seungri បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្នាក់លោក Seungri សម្រេចចិត្តដើរចេញពីវិស័យសិល្បៈទាំងមិនអស់ចិត្ត។ ការសម្រេចចិត្តដើរចេញពីវិស័យសិល្បៈរបស់លោក Seungri ត្រូវបានគេក្លាយជារឿងអាស្រូវបន្ថែមទៀតទាក់ទងនឹងតារាម្នាក់នេះ។
ហើយមតិសាធារណជនបានចោទជាសំនួរថាការដើរចេញពីវិស័យសិល្បៈនេះពិតជាការសម្រេចចិត្តរបស់គាត់ផ្ទាល់ ឬ ក៏ជាការសម្រេចចិត្តរបស់ផលិតកម្ម YG។ ក្រោយពីដើរចេញពីវិស័យសិល្បៈរបស់លោក Seungri ផលិតកម្ម YG បានបង្ហោះសារទៅកាន់អ្នកគាំទ្ររបស់ក្រុម Big Bang និងលោក Seungri ថា ផលិតកម្ម YG បានសម្រេចចិត្តបញ្ចប់កុងត្រារបស់គាត់បន្ទាប់ពី Seungri ប្រកាសពីការដើរចេញពីវិស័យសិល្បៈ ហើយខាងផលិតកម្មបានថ្លែងការសោកស្តាយចំពោះអ្នកគាំទ្រដែលខ្លួនមិនបានមើលថែទាំលោក Seungri បានល្អ។ ហើយផលិតកម្មនឹងចាត់វិធានការពង្រឹងសារជាថ្មី ដើម្បីមើលថែទាំតារារបស់ខ្លួនឱ្យបានល្អ។
ប្រភពមួយពី YG បាននិយាយថា “ការប្រកាសរបស់ Seungri មិនមែនជាការសម្រេចចិត្តមួយធ្វើឡើងដោយមាន ការពិភាក្សាជាមួយ YG ទេតែនេះជាការសម្រេចចិត្តដោយខ្លួនឯង”។ ប្រភពបានបន្តទៀតថា “តារាប្រុសរូបនេះ ព្រួយបារម្ភដោយសារតែ រឿងរ៉ាវចម្រូងចម្រាសបានកើតឡើងមុនពេលលោកចូលបម្រើកងទ័ព។
តាមពិត ពុំមានព័ត៌មានច្បាស់លាស់ណាមួយ ត្រូវបានបង្ហាញពី Seungri ទេក្នុងរយៈពេលមួយខែកន្លងមកនេះ ទោះជាប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅហើយក្តី ប៉ុន្តែសមាជិកវ័យក្មេងរបស់ BIGBANG រូបនេះមានអារម្មណ៍ ថាលោកកំពុងជាប់ពិរុទ្ធភាពច្រើនជាងមុនដែលបង្ក គ្រោះថ្នាក់ដល់អ្នកនៅជុំវិញខ្លួន។ ចំពោះការបញ្ចប់កិច្ច សន្យាជាមួយ YG នៅមិនទាន់មានការបញ្ជាក់ច្បាស់យ៉ាងណា នៅឡើយទេ”។
គួរបញ្ជាក់ថា ម្សិលមិញនេះ Seungri បានប្រកាស ដើរចេញពីសិល្បៈ ប៉ុន្តែថ្ងៃនេះអ្នកនិពន្ធម្នាក់របស់ The Black Label បានអះអាងថា មិនមែនជាការសម្រេចចិត្តខ្លួនឯងទេតែ Seungri ត្រូវបានគេបណ្តេញចេញពី YG៕