លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងជាប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា កាលពីយប់ថ្ងៃទី11 ខែមីនា ឆ្នាំ2019 យប់មិញនេះ។
តាមប្រភពព៌តមានពីមន្រ្តី ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នាព្រឹកថ្ងៃទី12 ខែមីនានេះ លោក Jack Ma ក្រៅពីមកទស្សនកិច្ចកម្ពុជាក្នុងនាមជាភ្ញៀវទេសចរណ៍ លោកក៏នឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ប្រភពដដែលបានបន្តថា លោក Jack Ma មកទស្សនាកម្ពុជា តាមរយៈក្រុមហ៊ុនប៊ុន ម៉ាដែលជាក្រុមហ៊ុនធំមួយកំពុងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្រុងប៉ោយប៉ែត។ ការអញ្ជើញមកកម្ពុជា របស់លោក Jack Ma នាពេលនេះ គឺដើម្បីមកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ ប៉ុន្តែមិនដឹងថា លោកនឹងស្នាក់នៅកម្ពុជា ប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណា នៅឡើយទេ ហើយលោកនឹងធ្វើដំណើរកំសាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕