ឧបករណ៍ប្រើប្រាស់ ដូចជាស្មាតហ្វូន កុំព្យូទ័រ រួមទាំងនាឡិកាឆ្លាតវៃផងនោះ សុទ្ធសឹងតែមានហានិភ័យពីសំណាក់ហេកឃ័រចូលសម្ងំលួចយកទិន្នន័យសំខាន់ៗរបស់អ្នកដែលបានរក្សាទុកក្នុងនោះទាំងអស់។
ក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ បានណែនាំកុំឱ្យរក្សាទុកទិន្នន័យសំខាន់ៗរបស់អ្នកនៅក្នុងនាឡិកាឆ្លាតវៃ ដែលមានន័យថា បើអ្នកអាចដំឡើងកម្មវិធីក្នុងនោះបាន ក៏អាចមានមេរោគភ្ជាប់មកជាមួយបានដូចគ្នាដែរ។
នាឡិកាឆ្លាតវៃ ភ្ជាប់ទៅកាន់ទូរស័ព្ទតាមរយៈ Bluetooth ឬ Wi-Fi បណ្ដាញទាំងនោះបានបើកផ្លូវបន្ថែមដល់ក្រុមជនដែលមានបំណងមិនល្អ។ តាមការស្ទង់មតិមួយពី HP បានរកឃើញថា នាឡិកាដែលមានដាក់លក់លើទីផ្សារក្នុងឆ្នាំ2015 មានបញ្ហារឿងសុវត្ថិភាពខ្លាំង។ តែសម្រាប់ Apple Watch ត្រូវបានគេរកឃើញថា រាល់ទិន្នន័យផ្លាស់ប្ដូរជាមួយទូរស័ព្ទត្រូវបានការពារ (Encrypt) ជាពិសេស៕