Samsung បានប្រកាសចេញស្មាតហ្វូនជំនាន់ចុងក្រោយ 3ស៊េរី គឺ Galaxy S10e, S10 និង S10+។ បើអ្នកខកខានមិនបានទស្សនាការប្រកាសជាផ្លូវការទេនោះ ពេលនេះអ្នកអាចមកដឹងពីចំនួនពណ៌នៃស្មាតហ្វូនទាំង3 នេះបាននៅពេលនេះ។
ស្មាតហ្វូន Galaxy S10e ដែលគេឱ្យឈ្មោះថា ”ប្អូនពៅ” នោះមានពណ៌លឿង ពណ៌ស ពណ៌ខ្មៅ និងពណ៌បៃតងចាស់ ជាពិសេសគឺគ្រប់គ្នាតែងប្រដូចទៅនឹង iPhone XR របស់ Apple ដែលមានពណ៌ចម្រុះដូចគ្នាដូច្នេះដែរ។ ចំណែកឯស្មាតហ្វូនកាមេរ៉ា ៣ Galaxy S10 និង S10+ មានពណ៌ 3 ដូចជា ពណ៌ស ពណ៌ខ្មៅ និងពណ៌បៃតងចាស់៕