ប្រសិនបើអ្នកកំពុងលេង Google Chrome Browser អ្នកគួរតែអាប់ឌេតឡើងទៅជំនាន់ចុងក្រោយបង្អស់ ដើម្បីធានាសុវត្ថិភាពលើឯកសារទាំងអស់របស់អ្នកឱ្យគេចផុតពីមេរោគកុំព្យូទ័រថ្មីមួយ។
មេរោគថ្មីៗដែលមានលេខកូដលើវេប Browser (CVE-2019-5786) ត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពកុំព្យូទ័រឱ្យដឹងថា វាមានសមត្ថភាពអាចដំឡើងមេរោគដោយផ្ទាល់ និងចូលទៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។
ជាងនេះទៀត វាអាចចាប់ ឬបំផ្លាញឯកសាររបស់អ្នកបានក្នុងរយៈពេលដ៏មួយខ្លីប៉ុណ្ណោះ ក្នុងករណីអ្នកដោនឡូតអ្វីមួយដែលមានសណ្ឋានមិនគួរឱ្យទុកចិត្ត៕