បន្ទាប់ពី Facebook ប្រកាសចេញមុខងារមើលវីដេអូជាក្រុមដែលឱ្យឈ្មោះថា Watch Party សម្រាប់ Facebook Group កាលពីខែកក្កដា ឆ្នាំទៅរួចមក ក្រុមហ៊ុន Facebook ក៏បានសាកល្បងមុខងារនេះនៅលើ Messnger ដូចគ្នា ហើយឥឡូវនេះមុខងារដ៏ពេញនិយមនេះអាចនឹងមាននៅលើ Instagram ដែរនៅពេលឆាប់ៗនេះ។
ទោះជាមិនទាន់បានប្រកាសចេញជាផ្លូវការមែន តែ Instagram បានបញ្ចេញខ្សែវីដេអូដ៏គួរឱ្យចាប់អារម្មណ៍មួយដែលផលិតដោយវិស្វករកម្មវិធីម្នាក់គឺកញ្ញា Jane Manchun Wong។
កញ្ញា Wong បាននិយាយថា វីដេអូនេះនឹងមាននៅលើ Instagram ក្នុងពេលឆាប់ៗនេះ ដែលមានទាំងវីដេអូខលទៀតផង។ ការធ្វើដូច្នេះ ក៏ព្រោះតែ Instagram ចង់ឱ្យអ្នកប្រើប្រាស់ចំណាយពេលលេងជាមួយកម្មវិធីនេះឱ្យបានច្រើនម៉ោងហ្នឹងឯង៕