Samsung Galaxy S10 បានបើកឱ្យទទួលការកុម្ម៉ង់ទិញនៅក្នុងទឹកដីកូរ៉េខាងត្បូងហើយនៅឆ្នាំនេះ តែហាក់មានចំនួនតិច បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុនៗ ដូចជា Galaxy S9 និង Galaxy Note 9។
តាមប្រភពច្បាស់ការណ៍បានឱ្យដឹងថា ចំនួនកុម្ម៉ង់ទិញទទួលបានត្រឹមតែ 140,000គ្រឿងប៉ុណ្ណោះ គិតទាំង Galaxy S10/ S10+ និង S10e នៅថ្ងៃបើកឱ្យកុម្ម៉ង់ទិញដំបូង។ ចំណែកកាលពីឆ្នាំមុន Galaxy S9 មានចំនួនអ្នកកុម្ម៉ង់រហូតដល់ 180,000គ្រឿងនៅថ្ងៃដំបូង ឯ Galaxy Note 9 មានចំនួនអ្នកកុម្ម៉ង់រហូតដល់ 200,000គ្រឿងឯណោះ។
ហេតុផលអាចមកពី Galaxy Fold ដែលជាម៉ូដែលមួយទទួលបានការចាប់អារម្មណ៍ច្រើន និងដណ្ដើមប្រជាប្រិយភាពពីស៊េរី S៕