នៅពេលថ្មីៗនេះតារាចម្រៀង លោក ករុណា ពេជ្រ បានបង្ហោះសារ ដ៏ក្រៀមក្រំ បំផុតខណះលោកប៉ារបស់លោកកំពុងសម្រាកព្យាបាលជំងឺមិនទាន់សះស្បើយផង ស្រាប់តែលោកបានបង្ហោះរូបភាពម្តាយខ្លួន ដួលរហូតដល់បាក់ភ្លៅទៀត ដែលមើលទៅគួរឱ្យអាណិតដល់តារាចម្រៀងរូបនេះ ត្រូវឆ្លៀតពេលថែទាំងឪពុកហើយ ឥលូវម្ដាយធ្លាក់ខ្លួនឈឺម្នាក់ទៀត។
សូមរំឭកដែរថា អស់ពេលជាច្រើនខែមកហើយ ដែលតារាចម្រៀងប្រុសនៅផលិតកម្មថោនរូបនេះ ថែទាំឪពុកជាទីស្រលាញ់របស់ខ្លួនដែលធ្លាក់ខ្លួនឈឺ។ មកទល់នឹងពេលនេះនៅតែ មិនទាន់បានធូរស្បើយនៅឡើយនោះទេ។ តែអ្វីដែលកាន់តែធ្វើឱ្យមហាជនជាច្រើន មានការក្តុកក្តួលនៅក្នុងចិត្តខ្លាំងបន្ថែមទៀតនេះ ម្តាយជាទីស្រលាញ់របស់លោក ក៏ត្រូវធ្លាក់ខ្លួនឈឺម្នាក់ទៀត ដែលកាន់តែធ្វើឱ្យលោកជួបទុក្ខផ្ទួនៗ។
ករុណា ពេជ្រ បានរៀបរាប់ឱ្យដឹងថា «ព្រហ្មលិខិត កំពុងបង្រៀនខ្ញុំឱ្យក្លាយជាមនុស្សដៃ 100 ហើយ... ហើយកំពុងបង្រៀនឱ្យខ្ញុំរឹងមាំជ្រុលពេកហើយ.... ដើរផង ទប់ផង គិតផង ដូចជាលេងសើចពេកហើយ...ប៉ា ដេកស្តូកស្តឹង នៅមួយកន្លែង មិនទាន់មានលទ្ធផលអ្វីឱ្យបានប្រសើរផង... ឥឡូវមកថែមម៉ែដួលបាក់ភ្លៅម្នាក់ទៀត.... ដល់អញ្ចឹង ហួសចិត្ត ....អរគុណមួយរយៈនេះ បងប្អូនតែងតែឆាតសួរ និងបារម្ភ ពីខ្ញុំហើយរឿងទាំងអស់នេះហើយដែលធ្វើឱ្យខ្ញុំមិនដែលសប្បាយចិត្ត គិតច្រើន ហើយក៏សូមអរគុណ ញិាតិមិត្ត ប្អូនបង ដែលជួយជាស្មារតី កំលាំងកាយ កម្លាំងចិត្ត ជាពិសេស បុគ្គលិកក្លឹបថោន ដែលបានបរិច្ចាគឈាម ទាំងយប់ សំរាប់ត្រៀមទុកក្នុងការវះកាត់ជូនម៉ែរបស់ខ្ញុំ....»៕