Skip to content

ភាពយន្ដ ១៣០ ចំណងជើងប្រកាសបើកឱ្យទស្សនាដោយឥតគិតថ្លៃ

​ពិធីប្រកាសបើកកម្ម​វិធីមហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៩​ ថ្ងៃទី ៩ មីនា ឆ្នាំ2019 នេះ​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​ផលិតករ​ភាព​យន្ត​បរទេស​ និងកម្ពុជា ដែលមានរឿងរហូត​ដល់ 130​ ​ចំណងជើង​ ​មក​ពី​ ​37​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ។ នេះ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មីមួយទៀត ដែលចំនួនរឿងកម្ពុជាកើនឡើងលើសដល់ 26​ ​ចំណងជើង​ ​ដែល​គិតជា​ភាគរយ​គឺ​មាន​ចំនួន​ច្រើន​បំផុត​ធៀប​ទៅ​នឹង​មហោស្រព​ភាពយន្ត​ពីឆ្នាំកន្លងទៅ។

បើតាមប្រសាសន៍​របស់​លោក ជៀប សុវិជ្ជា នាយក CFC ក្នុងពិធី​បើក​មហោស្រពនេះ​កាល​ពី​យប់​មិញ នៅ​សាល​មហោស្រពចតុម្មុខ បានឱ្យដឹងថា «កម្មវិធីនេះ មិនត្រឹមតែចាក់បញ្ចាំងភាពយន្ដល្អៗនោះទេ តែជាឱកាសសម្រាប់ផលិតករខ្មែរ និងអន្ដរជាតិ បានជួបគ្នានិងទំនាក់ទំនងគ្នា ដើម្បីផលិតភាពយន្ដកម្ពុជា ឱ្យកាន់មានគុណភាពថែមមួយកម្រិតទៀត។ លោកបន្ដថា ភាពយន្ដក្នុងឆ្នាំនេះ សុទ្ធសឹងតែជាភាយន្ដសម្រិតសម្រាំង ហើយល្អៗមើល និងជាពិសេសឆ្នាំនេះ គឺមានភាពយន្ដឯកសារខ្មែរចំនួន 4 រឿង ដែលបង្ហាញអំពី ៤ទសវត្សរ៍​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ ​ជាខ្សែភាពយន្ត​ខ្នាត​ធំ​ ​ក៏ដូចជា​ខ្សែភាពយន្ត​ឯក​សា​រល្បីៗ​និយាយ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​»។

យ៉ាងណាមិញ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌ក៏បានឱ្យដឹងថា «ក្នុងព្រឹត្តិការមហោស្រពភាពយន្ដអន្ដរជាតិនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយ ស្នាដៃភាពយន្ដក្នុងស្រុកទៅបរទេស និងភាពយន្ដបរទេសមកកម្ពុជា»។ លោកបន្ដថា ខ្សែភាពយន្ដដែលនឹងត្រូវចាក់បញ្ចាំង ជាខ្សែភាពយន្ដដែលទទួលពានរង្វាន់ ពីបណ្ដាមហោស្រពភាពយន្ដធំៗពីប្រទេសផ្សេងៗ។ លើពីនេះក៏បានផ្ដល់ឱកាសដល់ ផលិតករកម្ពុជា និងផលិតករបរទេសជួបពិភាក្សា និងចែករំលែកនូវរវាងគ្នានឹងគ្នាថែមទៀតផង។

សូមជម្រាបផងដែរថា ការចាក់បញ្ចាំងខ្សែភាពយន្ដជាតិ និងអន្ដរជាតិនេះនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី9-14ខែមីនា ឆ្នាំ2019 ដោយក្នុងនោះនឹងចាក់បញ្ចាំងខ្សែភាពយន្ដចំនួន150លើក នៅតាមរោងភាពយន្ដធំៗក្នុងរាជធានីភ្នំពេញរួមមាន៖ រោងភាពយន្ដលេជេន, ម៉េជ័រស៊ីណេផ្លិច, ប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុមុខ និងសណ្ឋាគាររ៉ូសវូដ ហើយខ្សែភាពយន្ដដែលនឹងចាក់ផ្សាយរួមមាន៖ ភាពយន្ដខ្នាតខ្លី, ខ្នាតធំ, ភាពយន្ដឯកសារ, ព្រមទាំងគំនូជីវចលជាដើម។ សូមអញ្ជើញចូលរួមទស្សនាដោយឥតគិតថ្លៃ និងកុំឱ្យខកខានឱ្យសោះ៕

Leave a Reply

Your email address will not be published. Required fields are marked *