លើសពីឱក សុគន្ធកញ្ញា ដែលធ្វើឱ្យកក្រើកពិធីជប់លៀង អមដោយបើកសម្ពោធគម្រោងលក់ចម្ការមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី27 ខែកុម្ភៈ នៅភ្នំពេញ តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ ឯណោះវិញ គឺរឹតតែធ្វើអោយកញ្ជ្រោលព្រឹត្តិការណ៍ដែលមានឈ្មោះថា”ឋានព្រះឥន្ទ” ដែលបានធ្វើនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី7 ខែមីនា នោះទៅទៀត។ គ្រាន់តែមានការប្រកាសថា លោកឡើងឆាកមិនទាន់ទាំងបកស្រាយបទចម្រៀង គឺមានអ្នកគាំទ្រឡោមព័ទ្ធកកកុញពេញឆាកតែម្ដង។
លោក ព្រាប សុវត្ថិ ដែលត្រូវគេស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៊ុនស្របច្បាប់ពុះលក់ចម្ការជាហិកតារារ ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំឱ្យផងដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ លោកទទូចឱ្យគាំទ្រគម្រោងមួយនេះ ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៏ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ លោកថា ជារឿងសប្បាយចិត្តណាស់ ដែលលោកបានច្រៀងបើកសម្ពោធគម្រោងលក់ចម្ការដូងក្រអូបរបស់ក្រុមហ៊ុននេះស្ថិតនៅខេត្តសៀមរាប ដោយកាន់តែសប្បាយ នៅពេលគ្រាន់តែឡើងឆាកភ្លាម ក៏មានម្ចាស់ចម្ការយ៉ាងកុះករមកគាំទ្រលោកពេញមុខឆាក។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះឋានព្រះឥន្ទ បានអះអាងថា ក្រោយពីលោកទទួលជោគជ័យក្នុងគម្រោងពុះលក់ចម្ការធុរ៉េន ចម្ការបឺ និងចម្ការដូងក្រអូប នៅខេត្តពោធិសាត់ មណ្ឌលគីរី និងកំពត ពេលនេះក្រុមហ៊ុនរបស់លោកសម្រេចបើកលក់ចម្ការដូងក្រអូបនៅខេត្តសៀមរាប ក្នុងគម្រោងទី8ទៀតហើយ ដោយធ្វើពិធីសម្ពោធនៅក្រុងប៉ោយប៉ែត ក្រោមវត្តមានអភិបាលក្រុង និងតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ នាយពែកមី និងក្រុមកំប្លែងល្បីៗ។
លោកថាគម្រោងនេះ ត្រូវបានប្រកាសលក់ បន្ទាប់ពីក្រុមហ៊ុប្រមូលទិញដីចម្ការពីពលរដ្ឋនៅឃុំស្លែង ស្រុកស្រីស្នំ ខេត្តសៀមរាប បានជាង1ពាន់ហិកតារ ហើយសម្រេចដាំជាចម្ការដូងក្រអូប ស្របតាមសណ្ឋានដី ដើម្បីពុះជាឡូតិ៍លក់វិញ ដោយក្នុងមួយឡូតិ៍មានទំហំ50ម៉ែត្រ គុណនឹង200ម៉ែត្រ ស្មើនឹងមួយហិកតារ ដោយលក់ក្នុងតម្លៃដី14000 និងតម្រូវឱ្យបង់រំលោះ ដោយគ្មានតម្កល់ប្រាក់កក់ ឬ ឯកសារ។ អ្វីដែលសំខាន់គឺក្រុមហ៊ុនធានាផ្ដល់ប្លង់រឹងពេលបង់រំលោះចប់ និងធានាមើលថែផលដំណាំឱ្យពេញរយៈពេល4ឆ្នាំ ដោយក្រោយ4ឆ្នាំគឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែឱ្យក្រុមហ៊ុនមើលថែ៕