នៅថ្ងៃទី6 មិនា មុននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីបើកទិវាវប្បធម៌ជាតិ ០៣មីនា លើកទី២១ និងបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី5 ។
ប្រទេសកម្ពុជាបានប្រារព្ធពិធីទិវារវប្បធម៌ យ៉ាអធឹកអធម អមដោយពិធីអាហារសាមគ្គីជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដោយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ពិធីនេះត្រូវគេឃើញមានការបង្ហាញសិល្បៈចម្រុះរហូតដល់45ក្រុមផ្សេងគ្នា ដែលក្រុមសិល្បៈនីមួយៗតំណាងឱ្យខេត្តក្រុងទាំង25 និងស្ថាប័នសិល្បៈធំធំ ដែលមាននៅក្នុងប្រទេសកម្ពុជា។
ទិវារដែលបានធ្វើឡើងនៅអាគារកោះពេជ្រ ក្រោមវត្តមានថ្នាក់ដឹកនាំ និងតារាសិល្បៈក្នុងឆ្នាំទីពីរនេះ ត្រូវគេកត់សម្គាល់ថារៀបចំបានល្អជាងកាលពីឆ្នាំមុន ខណៈដែលតារាសិល្បៈចូលរួមនៅក្នុងឆ្នាំនេះ ក៍ត្រូវបានសម្រិតសម្រាំង ខុសប្លែកពីឆ្នាំទី១។ តារាសិល្បៈមិនត្រឹមបង្ហាញខ្លួនយ៉ាងស្អេកស្អះ ទាំងតារាជើងចាស់ និងជើងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្អួតស៊ីវិល័យ និងរូបសម្រស់ ធ្វើឱ្យវេទិកាទាំងមូលទទួលបានការចាប់អារម្មណ៍មិនធម្មតានោះផងដែរ។
ចង់ដឹងថា ព្រិត្តិការណ៍ទិវាវប្បធម៌ជាតិលើកទី២១អឹកធឹកយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖