ក្រុមហ៊ុន Facebook បានបញ្ចូលមុខងារដ៏ពិសេសមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលុបសារចាស់ៗ ឬសារដែលខ្លួនគិតថា ខុសឆ្គង និងមិនចង់ឱ្យបុគ្គលម្ខាងទៀតឃើញក្នុងកម្មវិធីផ្ញើសារ Messenger របស់ខ្លួន។
មុខងារថ្មីនេះបានដាក់បញ្ចេញប្រើប្រាស់ទូទាំងពិភពលោកចាប់ពីពេលនេះ ដោយតម្រូវឱ្យអ្នកប្រើប្រាស់អាប់ដេតកម្មវិធី Messenger ទៅកាន់ជំនាន់ចុងក្រោយ។ អ្នកប្រើប្រាស់អាចសិក្សាទុកជាចំណេះដឹងនៅពេលក្រោយតាមរយៈការអនុវត្តដ៏សាមញ្ញដូចខាងក្រោម។
- បើកដំណើរការ Facebook Messenger លើទូរស័ព្ទ ឬ Desktop
- ចូលទៅកាន់ការសន្ទនាដែលអ្នកចង់លុប
- ចុចសង្កត់ឱ្យជាប់លើសារណាមួយដែលចង់លុប
- រើសយកពាក្យ Delete > ជ្រើសត្រង់ពាក្យ Remove for everyone
- (សារនោះនឹងបាត់ចេញពីប្រអប់សាររបស់អ្នក និងបុគ្គលម្ខាងទៀត ប៉ុន្តែត្រូវរង់ចាំពេលប្រហែល 10នាទី)៕