Kiddle ជា Search Engine សម្រាប់កុមារដែលជាកន្លែងសុវត្ថិភាពសម្រាប់ពួកគេក្នុងការចៀសផុតពីគ្រោះថ្នាក់ពីអ៊ីនធើណិតនានា រួមទាំងមេរោគថ្មីដែលរាតត្បាតពេញបណ្ដាញសង្គមគឺ “momo chellenge”។
Kiddle ជាប្រភេទម៉ាស៊ីនរុករកដែលផលិតដោយក្រុមការងាររបស់ Google។ វាមានសមត្ថភាពអាចស្វែងរកបានព័ត៌មានច្រើនយ៉ាង ទាក់ទងជាមួយកុមារមានទាំងវីដេអូ រូបភាព និងអក្សរមកជាមួយដែរ។
ដូច្នេះកុំបណ្ដោយឱ្យកូនៗរបស់អ្នកចាប់ផ្ដើមប្រើប្រាស់អ៊ីនធើណិតដោយមិនបានមើលការខុសត្រូវ ឬចេះតែបណ្ដោយឱ្យលេងឱ្យសោះ តែគួរឱ្យពួកគេប្រើ Kiddle ជាជាង Google ឬជាមួយបណ្ដាញសង្គម ឬមាតិកាវីដេអូនានាសម្រាប់យុវវ័យវិញប្រសើរជាង៕