i.Con Smart Condom គឺជាស្រោមអនាម័យឆ្លាតវៃដំបូងគេក្នុងពិភពលោកដែលបានប្រកាសចេញកាលពីខែកក្កដា ឆ្នាំ2017 កន្លងទៅ។ ស្រោមអនាម័យនេះមានបើកទទួលការកុម្ម៉ង់ទិញលើវេបសាយ British Condoms ដែលមានតម្លៃប្រហែល 79ដុល្លារ ដោយរំពឹងថានឹងចេញលក់នៅអំឡុងត្រីមាសទី3 ឆ្នាំ2019 នេះ។
ដោយឡែកមុខងាររបស់ i.Con គឺវានឹងកត់ត្រានូវទិន្នន័យដូចខាងក្រោម៖
- ចំនួនកាឡូរីដែលបានដុតបំផ្លាញនៅពេលរួមភេទ
- ល្បឿននៃការវាយលុក និងចំនួនសរុបនៃការវាយលុក
- ចលនានៃវគ្គនីមួយៗ
- រយៈពេលសរុបនៃវគ្គនីមួយៗ
- ល្បឿនមធ្យមនៃការវាយលុក
- សីតុណ្ហភាពជាមធ្យមរបស់ស្បែក និងទិន្នន័យដទៃទៀត។
ក្រុមហ៊ុនផលិតស្រោមអនាម័យនេះនៅមិនទាន់ប្រាប់ពីថ្ងៃខែចេញលក់ជាផ្លូវការនៅឡើយទេ។ យោងតាមវេបសាយទទួលការកុម្ម៉ង់ទិញបានឱ្យដឹងថា i.Con មិនមែនជាស្រោមអនាម័យមែនទែនឡើយ វាគឺកងដែលពាក់លើផ្នែកគល់នៃស្រោមអនាម័យដែលអាចប្រើបានម្ដងហើយម្ដងទៀត៕