កញ្ញាឯកភពផែនដីដែលបានជាប់លំដាប់ថ្នាក់ទាំង5 បានបង្ហាញខ្លួនជាថ្មីម្ដង ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន ដែលក្នុងនោះរួមមាន កញ្ញា Monique Best មកពីប្រទេសអាហ្វ្រិកខាងត្បូង ជាម្ចាស់ជ័យលាភីលេខ1 កញ្ញា Marisa Phon Thirat មកពីប្រទេសថៃ ជាប់ជ័យលាភីលេខ2 កញ្ញា Viviana Lin Ak Winfton មកពីប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ3 កញ្ញា Nicole Cano មកពីប្រទេសប៉ារ៉ាហ្គាយ ចំណាត់ថ្នាក់លេខ4 និងកញ្ញា Nicole Vargas មកពីប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ5 សុទ្ធតែបានកោតសរសើរពីការរៀបចំការប្រកួត Miss Planet International ក្រោមការចាត់ចែងរបស់កម្ពុជា ខណៈដែលព្រឹត្តិការណ៍នេះជាការប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែរៀបចំបានល្អ។
ជាមួយគ្នានេះដែរ កញ្ញាឯកទាំង5បានទាំងប្រកាសថា នឹងនាំយកប្រពៃណី វប្បធម៌ និងរបៀបរបបរស់នៅរបស់ពលរដ្ឋកម្ពុជា ទៅផ្សព្វផ្សាយដល់ជាតិសាសន៍របស់ខ្លួន និងពិភពលោកឱ្យកាន់តែទូលំទូលាយនោះផង។ ក្រោយជាប់លេខ១ខាងបវរកញ្ញាអាហ្វ្រិកខាងត្បូង និងបន្តបេសកកម្មមួយចំនួនទៀតក្នុងការងាររបស់ខ្លួនដូចជា ជួបសំណេះសំណាលជាមួយមណ្ឌលកុមារកំព្រាជាដើម។
បើតាមការអះអាងរបស់ម្ចាស់មកុដបានបញ្ជាក់នាកម្មវិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី3 មិនា ឆ្នាំ2019មុននេះ នាងបានប្រាប់ថានាងបានមកដល់កម្ពុជាក្រៅមានភាពអស្ចារ្យ លើប្រាសាទអង្គរវត្ត និងតំបន់ផ្សេងទៀតនាងពិតជាសរសើរពីរបៀបធ្វើស្រូវអង្ករកម្ពុជាផលិតចេញមកគឺមានភាពស្អាតអនាម័យល្អ។ បេសកកម្មរបស់នាងដើម្បីកម្ពុជាជួយផ្សាយពីអង្ករកម្ពុជាព្រមទាំងអាហារនៅលើពិភពលោក។ នាងនឹងបន្តឱ្យគេដឹងគេស្គាល់ប្រទេសកម្ពុជា និងប្រទេសនាងក៏ដូចជាពិភពលោកទាំងមូល ហើយចង់និយាយនាងពិតជាចូលចិត្តរបៀបធ្វើស្រូវអង្ករកម្ពុជាមើលទៅអនាម័យល្អ។
សូមជម្រាបបន្ថែមថា កញ្ញា Marisa Phon Thirat មកពីប្រទេសថៃ ជាប់ជ័យលាភីលេខ2 ក៏បានប្រាប់អ្នកសារព័ត៌មានថា អ្វីដែលនាងបានសង្កេត និងសិក្សាអំពីប្រទេសកម្ពុជា ក្នុងអំឡុងពេលមកប្រកួតនេះ គឺចាប់អារម្មណ៍ពាក់ព័ន្ធជាមួយ វប្បធម៌របស់ខ្មែរយើង។ នាងថា បើទោះបីជាមានភាពស្រដៀងគ្នាបន្ដិចមែន តែនាងស្រឡាញ់វប្បធម៌ខ្មែរដ៏ផូផង់។ នាងថា នាងក៏ជាម្នាក់ដែលជួយផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកផងដែរ ព្រោះថា នាងរស់នៅក្នុងតំបន់ភូមិភាគឥសាន ដែលមានទំនៀមទំលាប់មួយចំនួនដូចប្រទេសកម្ពុជាដែរ។ ការធ្វើដំណើរមកកាន់កម្ពុជានេះ នាងបានទុកប្រទេសកម្ពុជា ជាផ្ទះទី2 របស់នាង ដែលមានភាពកក់ក្ដៅបំផុត៕