Skip to content

សាទរ​កម្ពុជា​ ​ឈ្នះ​ឈុត​តំណាង​ជាតិ​ ​ក្នុង​កម្មវិធី​ ​Miss​ ​Planet​ ​International​

នៅរាត្រីថ្ងៃទី01 ខែ​ ​មីនា​ ​ឆ្នាំ 2019 ប្រទេស​កម្ពុជា​ ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កញ្ញាឯក​ភពផែន​ដី​អន្តរជាតិ​ ​ឬ​ ​Miss​ ​Planet​ ​International​ ​រដូវ​កាល​ទី១​ ​នៅ​លើ​ពិភពលោក​ ​ដោយ​ព្រឹត្តិ​ការណ៍​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទាំង​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​និង​តាម​ការផ្សាយ​បន្ត​ផ្ទាល់​។​

បេក្ខនារី​មក​ពីលើ​ពិភពលោក​ជាង40ប្រទេស​បាន​មក​ប្រកួត​សម្រស់​ ​និង​សមត្ថភាព​គ្នា​ ​ដោយ​បេក្ខនារី​កម្ពុជា​ ​បើ​ទោះ​មិនបាន​ជាប់​ក្នុង​ជម្រើស6នាក់​ ​តែ​ក៏បាន​ឈ្នះ​តំណែង​ជា​បេក្ខនារី​ដែល​គ្រង​ឈុត​ប្រចាំ​ជាតិ​បាន​លេចធ្លោ​ជាងគេ​។​

​ក្នុងចំណោម​ការប្រកួត​កញ្ញាឯក​អន្តរជាតិ​ ​គឺ​មានតែ​ឈុត​ប្រពៃណី​ប្រចាំ​ជាតិ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​គេ​តាមដាន​ថា​ ​តើ​បេក្ខភាព​មក​ពី​ប្រទេស​ណា​ ​ដែល​ឈ្នះ​តំណែង​ជា​បេក្ខនារី​មាន​ឈុត​ប្រចាំ​ជាតិ​អស្ចារ្យ​ជាងគេ​។​ ​អ៊ីចឹង​ហើយ​ទើប​ការប្រកួត​ ​Miss​ ​Planet​ ​International​ យប់មិញនេះ​ ​បាន​ធ្វើឱ្យ​ម្នា​ក់ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោត​សារ​តែ​ឈុត​ប្រចាំ​ជាតិ​របស់​ខ្មែរ​ ​បាន​គ្រង​តំណែង​ជា​ឈុត​ល្អផ្ដាច់គេ​ ​ខណៈ​ដែល​ឈុត​មួយ​នេះ​ ​នៅពេល​ស្លៀក​បង្ហាញ​ ​គឺ​បេក្ខនារី​របស់​ខ្មែរ​ពិតជា​លេច​ធ្លោ​រនាំ​មុខ​បណ្ដា​ឈុត​ដ៏​អស្ចារ្យ​ៗ​របស់​បណ្ដា​ប្រទេស​ដទៃ​មែន​។​

​ជ័យលាភី​ឈុត​ដែល​ឈ្នះ​តំណែង​ជា​ឈុត​ប្រចាំ​ជា​តិ​អស្ខារ្យ​ជាងគេ​នេះ​ ​ជា​ឈុត​ដែល​ច្នៃ​ដោយ​កញ្ញា​ ​រំដួល​លិចទឹក​ ​និង​ជា​ឈុត​ដែល​តំណាង​ឱ្យ​ទេពធីតា​មហា​សង្ក្រាន​ ​ដែល​ជា​ទេវតា​ក្នុង​ជំនឿ​របស់​ខ្មែរ​។​ ​មួយ​ឈុត​នេះ​នៅពេល​ថត​បង្ហោះ​មុន​ពេល​ចូល​ប្រកួត​ ​ហាក់​មិនសូវ​មានការ​ចាប់អារម្មណ៍​នោះ​ទេ​ ​ប៉ុន្តែ​នៅ​ដើរ​សម្ញែង​ជាមួយ​បណ្ដា​បេក្ខនារី​ផ្សេងទៀត​នៅ​លើ​ឆាក​ ​Miss​ ​Planet​ ​International​ ​ក្នុង​វគ្គ​ប្រកួត​ឈុត​តំណាង​ជាតិ​ ​។​ ​ឈុត​នេះ​ ​ត្រូវ​បាន​បង្ហាញខ្លួន​ដោយ​ ​កញ្ញា​ ​រី​ចំណាន​ ​កល្យាណ​ ​មាន​ទម្ងន់​ជាង10គីឡូក្រាម​នេះ​ ​បាន​សម​ឥត​ខ្ចោះ​ ​ដែល​បាន​ច្នៃ​ដោយ​វត្ថុធាតុដើម​មានតម្លៃ​ដល់​ម៉ឺន​ដុល្លារ​ ​ដូច​ឈុត​ខ្លះ​របស់​បេក្ខនារី​មួយចំនួន​៕​

Leave a Reply

Your email address will not be published. Required fields are marked *